Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយទៅធ្វើចម្ការដំឡូង ទុកកូននៅផ្ទះ លង់ទឹកស្រះស្លាប់ បីនាក់បងប្អូន

spot_img

ស្ទឹងត្រែង ៖ មួយគ្រួសារចាកចេញពីស្រុកកំណើត ខេត្តកំពង់ចាម មកធ្វើចម្ការដំឡូងនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយទុកកូនតូចនៅផ្ទះ បែរជាលង់ទឹកស្រះស្លាប់បីនាក់បងប្អូន ស្ថិតនៅចំណុច ត្រពាំងលាវ ក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៅវេលាម៉ោង៦យប់ថ្ងៃទី៣១ ខែ ឆ្នូ ឆ្នាំ២០២០។

ប្រភពពីនគរបាលបានប្រាប់ឲ្យដឹងថា ក្មេងប្រុស៣នាក់បានលងទឹកស្លាប់ ១-ឈ្មោះ កែវ រ៉ាវុធ អាយុ ១០ ឆ្នាំ មានស្រុកកំណើត ភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ខេត្តកំពង់ចាម។ ២-ឈ្មោះ សុខា ពិសិដ្ឋ អាយុ ១៣ ឆ្នាំ មានស្រុកកំណើត ភូមិ សង្គមមានជ័យ ឃុំទួលស្នួល ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម ៣-ឈ្មោះ សុខា ពិសាល អាយុ ៨ ឆ្នាំ មានស្រុកកំណើត ភូមិ សង្គមមានជ័យ ឃុំ ទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

បើតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះថា ទើបនឹងមកពីស្រុកកំណើតបានចំនួន៤ថ្ងៃ តាមឪពុកម្ដាយមកធ្វើចម្ការដំឡូង នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ ពេលឪពុកម្ដាយទៅធ្វើដំឡូងបាត់ ក៏ស្រាប់តែក្មេងៗនាំគ្នាទៅដាក់សន្ទូចត្រី នៅកន្លែងកើតហេតុ ហើយលង់ទឹក ក៏ជួយគ្នាបណ្ដាលឱ្យលង់ស្លាប់ទាំង ៣ នាក់។ នោះបើយោងតាមការរាយការណ៍បឋម ពីក្រុមគ្រួសារនៃសព។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានទៅដល់កន្លែងកើតហេតុ​ ឃើញថាសាកសព ត្រូវបានសាច់ញាតិស្រង់យកពីស្រះ យកមកដល់ផ្ទះរួចរាល់ហើយ ។ ដោយសារស្ថានភាពយប់ងងឹត ទីកន្លែងកើតហេតុនៅឆ្ងាយ ជំនាញរបស់អធិការដ្ឋាន និងចុះទៅស្រាវជ្រាវករណីនោះ នៅថ្ងៃបន្ទាប់បន្តទៀត ៕ រក្សាសិទ្ធិដោយ៖សំណាង

spot_img
×