Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​សិច​ស៊ី​ចឹ​ង តិច​ច្រឡំ​ត្រឹម​ជាតា​រា​សាមញ្ញ​អីចុះ តែ​កុំ​ចង់​សាក​ចំណេះ និង​ទេពកោសល្យ អ្នក​បច្ចេកវិទ្យា​សុំ​ខ្មាស​ចឹ​ង​ហ្មង​! (​មាន​វីដេអូ​)

spot_img

Naomi Wu អាយុ ២៣ ឆ្នាំ ដែលជា​អ្នកមាន​ទេពកោសល្យ​ខាង​គំនិត​ច្នៃប្រឌិត​ខ្លួនឯង (DIY) និង​ជំនាញ​បច្ចេកវិទ្យា​ផ្នែក Hardware មកពី​ទីក្រុង Shenzen ប្រទេស​ចិន ត្រូវបាន​មនុស្ស​ជាច្រើន​កោតសរសើរ​ជាខ្លាំង​ថា ពុំមែន​ត្រឹមតែ​ពហុ​ជំនាញ​ប៉ុណ្ណោះ​ទេ តែ​នាង​ថែមទាំង​មាន​រូប​សម្រស់​សិច​ស៊ី ប្រៀប​នឹង​តារា​១​ដួង​ទៀតផង ។

Wu បាន​បង្កើត ‘FashionTech Wearables’ និង​ចែករំលែក​ស្នាដៃ​ទាំងនោះ​នៅលើ​អន​ឡាញ តាមរយៈ YouTube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ប្រើ​ឈ្មោះថា ‘SexyCyborg’ ។​

​ឥឡូវនេះ នាង​មាន subscriber ជាង ២១,០០០ នៅលើ YouTube និង​ក៏បាន​បង្កើតឡើង​នៅ​គណនី Patreon សម្រាប់​អ្នកទស្សនា​របស់​នាង ដើម្បី​ចូលរួម​គាំទ្រ​នាង ។​

Wu បាន​សិក្សា​ភាសា​អង់គ្លេស​នៅ​សាលា ប៉ុន្តែ នាង​បាន​រៀន​ជំនាញ​បច្ចេកវិទ្យា​នៅលើ​អ៊ី​ន​ធើរ​ណេ​ត តាមរយៈ​គ្រុប WeChat ហើយ​ឥឡូវនេះ នាង​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកត្រួសត្រាយ​ផ្លូវ​ជាច្រើន​នាក់ សម្រាប់​យុវនារី​ក្មេងៗ​នៅក្នុង​វិស័យ​ផ្នែក​បច្ចេកវិទ្យា ៕​ ចន្ទី

 

spot_img
×