Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​ដែក​ពីលើ​អគារ​កំពុង​សាងសង់​មួយ​នៅ​ខណ្ឌ​បឹង​កេងកង ចំ​រថយន្ត​ម៉ែ​ក​សេ​ដេ​ស​ស៊េរី​ទំនើប​មួយគ្រឿង​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នៅ​បណ្ដោយ ផ្លូវ ៩៥ សង្កាត់ បឹង​កេងកង ៣ ខណ្ឌ បឹង​កេងកង មាន​ដែក​ធ្លាក់​ពីលើ​អគារ​មួយ​កំពុង​សាងសង់ ចំ​រថយន្ត​ម៉ែ​ក​សេ​ដេ​ស​ស៊េរី​ទំនើប​មួយគ្រឿង បណ្ដាល​ការខូចខាត​ដំបូល​ខាងមុខ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​។​

​យោងតាម​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​នោះ បាន​ឲ្យ​ដឹងថា​៖ ដែក​សរសៃ​បាន​ធ្លាក់​ពីលើ​អគារ​កម្ពស់​រាប់សិប​ជាន់​មួយ ចំ​ត្រូវ​រថយន្ត​មួយគ្រឿង​បណ្តាល​ឲ្យ​រង ការខូចខាត តែ​មិន​ចំ​ត្រូវ​មនុស្ស​នោះទេ​។​

​បើតាម​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា ៖​សំណាង​ហើយ​មិន​ត្រូវចំ​គាត់ បើ​ត្រូវ​វិញ​មិនដឹង​មាន​គ្រោះថ្នាក់​យ៉ាងណា​នោះទេ ដូច្នេះ​លោក​សំណូមពរ​ដល់​ម្ចាស់​ការដ្ឋាន​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ ជួយ​ពិនិត្យមើល​ឡើងវិញ​ផង​ចំពោះ​ដំណើរការ​សាងសង់ ត្រូវ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​។​

​ដើម្បី​ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ថ្ងៃក្រោយ​ទៀត​នោះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ដោយ​ពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ ណែ​នាំឱ្យ​ការដ្ឋាន ឱ្យ​ចេះ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់​បន្ថែមទៀត ជៀសវាង​ការ​ធ្វេស​ប្រហែល បង្កឱ្យមាន​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ និង​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​៕​រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×