Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ភ្ញៀវទេសចរ​ច្រើន​កុះករ​ចេញទៅ​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ

spot_img

​ព្រះសីហនុ​៖ ក្រសួងទេសចរណ៍ បានចេញ​របាយការណ៍​ថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០ ឆ្លង​ចូល ២០២១ ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង បាន​ចេញទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ឆ្នេរសមុទ្រ​យ៉ាងច្រើន​កុះករ ខណៈ​អាជ្ញាធរ​នៅតាម​គោលដៅ​នានា​នៅតែ​ពង្រឹង​ការអប់រំ និង​ចូលរួម​ការពារ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩ យ៉ាង​យកចិត្តទុកដាក់​។​

​ភាព​អំណោយផល​នា​រដូវរំហើយ ប្រតិដ្ឋ​ឱ្យមាន​ខ្យល់ជំនោរ​ត្រជាក់​ធ្លាក់​ពី​នាយ​សាគរ ភ្ញៀវទេសចរ​ទាំងឡាយ​បាន​ជម្រុះ​អស់​នូវ​ក្ដី​សៅហ្មង​ទាំង​ប៉ុន្មាន ហើយ​ងាក​មក​នែបនិត្យ​ជាមួយនឹង​បរិយាកាស​ស្រស់ស្រាយ ដែល​កំពុង​អណ្តែត​តាម​ខ្សែ​វី​តា​នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តារា​រះ​នា​ទិសនិរតី​។​

​តួយ៉ាង​នៅឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ គេ​ឃើញ​មាន​វត្តមាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជាច្រើន បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត ពិសេស​គឺ​តំបន់ឆ្នេរ​សមុទ្រ​តែម្ដង ខណៈ​អ្នកខ្លះ​បាន​ចុះ​ងូតទឹក​សមុទ្រ លេង​កម្សាន្ត គយ​គន់មើល​ទេសភាព ទទួលទាន​អាហារ​គ្រឿង​សមុទ្រ និង​មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​។​

​ភ្ញៀវទេសចរ​មិន​ភ្លេច​ឡើយ​នូវ​ការថត​រូបភាព និង​វីដេអូ ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​ទៅកាន់​មិត្តភក្ដិ​ក្នុង​បណ្ដាញ​សង្គម ក្នុងន័យ​បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​រប​ស់​ពួកគេ ក្នុង​ដំណើរ​កម្សាន្ត​នាឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល គ្រិស្ដសករាជ ២០២១ នេះ​។​

​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ទៀតសោត មិនមាន​ចោទ​ជា​បញ្ហា​គួរឱ្យកត់សម្គាល់​នោះឡើយ ដោយ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​នៃ​ខេត្ត​ព្រះសីហនុ មានការ​គ្រប់គ្រង​ប្រកបដោយ​ការទទួលខុសត្រូវ​ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​គ្រប់ផ្នែក​គ្រប់​មូលដ្ឋាន​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×