Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយរឿង កូរ៉េខាងជើង លុបចោលកិច្ចប្រជុំជាមួយអាមេរិក នៅកូរ៉េខាងត្បូង នៅនាទីចុងក្រោយ

spot_img

ហេតុអ្វីបានជាចុងក្រោយកូរ៉េខាងជើងបានលុបចោលកិច្ចប្រជុំ របស់ពួកគេជាមួយនឹងអនុប្រធានាធិបតីអាមេរិក?

លោក Mike pence អង្គុយនៅក្បែរប្រធានប្រតិភូកូរ៉េ លោកគីម ជុងណាម និងលោកស្រី kim jo-jong ជាប្អូនស្រីរបស់លោក Kim Jong- Un នៅការបើកកីឡាអូឡាំពិក ទីក្រុង Pyeongchang ។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានយល់ព្រមជួបជាមួយមន្រ្តីកូរ៉េខាងជើង អំឡុងការប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង ប៉ុន្តែព្យុងយ៉ាងបានលុបចោលនៅនាទីចុងក្រោយ។ ព័ត៌មាននេះត្រូវបានបង្ហាញដោយវ៉ាស៊ីនតោនប៉ុស្តិ៍។ យោងតាមកាសែតនេះ កិច្ចប្រជុំ ត្រូវបានរៀបចំធ្វើនៅថ្ងៃ 10 កុម្ភៈ ប៉ុន្តែមុនពេលជួប មិនបានពីរម៉ោងផង កូរ៉េខាងជើងបានប្រកាសការដកខ្លួន។ នេះគឺជាថ្ងៃគណៈប្រតិភូកូរ៉េខាងជើង រួមបញ្ចូលទាំងប្អូនស្រីលោក គីម ជុងអ៊ុន, Kim Jo-jong -ជួបប្រជុំជាមួយលោកប្រធានាធិបតីគឺប្រទេសកូរ៉េខាងត្បូង Moon Jae-in ហើយបានអញ្ជើញគាត់ទៅទស្សនាទីក្រុងព្យុងយ៉ាង។

ការិយាល័យរបស់អនុប្រធានាធិបតីបាននិយាយថា ការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាង ត្រូវបានផ្លាស់ប្តូរដោយលោក Pence បានជួបជាមួយអ្នករត់ចោលជួរ និងប្រកាសការដាក់ទណ្ឌកម្មថ្មី។ មុនពេលមកដល់ប្រទេសកូរ៉េលោក Pence បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាស “ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងបំផុត” ទៅលើកូរ៉េខាងជើង។

មុនពេលដំណើរទស្សនកិច្ចនៅអាស៊ីអនុប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់ថា តើលោកបានជួបជាមួយក្រុមមន្រ្តីកូរ៉េខាងជើង បានឬមិនបានដោយគ្រាន់តែនិយាយថា “យើងនឹងរង់ចាំមើលថា តើមានអ្វីកើតឡើង”។

ក្រសួងការបរទេសអាមេរិក បដិសេធព័ត៌មានថា កិច្ចប្រជុំត្រូវបានកំណត់ពេល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បាននិយាយនៅថ្ងៃ 6 កុម្ភៈ “មិនមានគម្រោងដើម្បីជួបជាមួយមន្រ្តីកូរ៉េខាងជើង ណាមួយកំឡុងពេល ឬបន្ទាប់ពីការប្រកួតកីឡាអូឡាំពិកនេះ។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់។ មិនមានផែនការបែបនេះទេ។ រដ្ឋមន្ត្រី ក្រសួងការបរទេសនិងអនុប្រធានាធិបតី បាននិយាយថាយើងកំពុងរងចាំមើលអ្វីដែលកើតឡើងនៅពេលយើងទៅកាន់អូឡាំពិក “។

ទោះជាយ៉ាងណាព័ត៌មានចុងក្រោយបំផុតរបស់ វ៉ាស៊ីនតោនប៉ុស្តិ៍គឺផ្ទុយស្រឡះ។ មន្ត្រីសេតវិមានម្នាក់បាន ចំណាយពេល 2 សប្តាហ៍ ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំមួយរវាងលោក Pence ជាមួយគណៈប្រតិភូកូរ៉េខាងជើង។ កិច្ចខិតខំប្រឹងប្រែងនេះ​បានចាប់ផ្ដើម បន្ទាប់ពីនាយកដ្ឋានស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បានទទួលដំណឹងពីប្រទេសកូរ៉េខាងជើងថា ចង់ជួបលោកអនុប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក។

លោក Pence បានយល់ព្រមជួបប្រជុំមុនពេលចាកចេញទៅតំបន់អាស៊ីនៅថ្ងៃទី 5 ខែកុម្ភៈ។ ប្រធានាធិបតីលោក Donald Trump, នាយកខុទ្ទកាល័យJohn Kelle, នាយកCIA Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ James Matti រដ្ឋមន្ត្រី ក្រសួងការបរទេសលោក Rex Tillerson បានចូលរួមពិភាក្សា។

បើ តាមវ៉ាស៊ីនតោនប៉ុស្តិ៍គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញជំហរ របស់សហរដ្ឋអាមេរិកលើការដាក់ទណ្ឌកម្មនិងការរំសាយ អាវុធនុយក្លេអ៊ែរ ។

“ប្រធានាធិបតីសម្រេចចិត្តថា ប្រសិនបើពួកគេចង់បានការសន្ទនាយើងនឹងផ្តល់សាររឹងមាំ។ ប្រសិនបើពួកគេស្នើសុំជួបគ្នាយើងនឹងជួបគ្នា”។ នេះបើតាមសម្តីរបស់លោក Nick Ayres ជំនួយការអនុប្រធានាធិបតី ទៅកាន់វ៉ាស៊ីនតោនប៉ុស្តិ៍។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅ Blue House ពោលគឺវិមានប្រធានាធិបតីកូរ៉េខាងត្បូងជាមួយម្ខាងមាន លោកអនុប្រធានាធិបតីPence តំណាងក្រុមប្រឹក្សាសន្តិសុខជាតិ តំណាងផ្នែកស៊ើបការណ៍សម្ងាត់និងនាយកខុទ្ទកាល័យ លោក Pence និងម្ខាងទៀត គឺ Kim Yo Jong និង Kim Yong Nam របស់កូរ៉េខាងត្បូង។

កូរ៉េខាងជើងក៏បានបញ្ជាក់ពីកិច្ចប្រជុំនោះដែរ ប៉ុន្តែបានដកខ្លួនប៉ុន្មានម៉ោងក្រោយមក៕ សូយន

spot_img
×