Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ទៅបុក​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​បាក់​អស់ ១​ដើម​

spot_img

​ភ្នំពេញ​÷​បុរស​ជា​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ម៉ាក VI GO មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​នឹង​បង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​១ ដើម ចំណែកឯ​រថយន្ត​វិញ​រង​ការខូចខាត​ខ្ទេច​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ២ និង ១៥ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សៅរ៍​ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ត្រង់ចំណុច​ផ្សារ​បាយ័ន ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក VI GO មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2I 3063 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុ​ស្សុ​ី ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​និង​បង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​១​ដើម​រួច​សង្កត់ជាប់​ពីលើ​រថយន្ត​។​ ចំណែកឯ​តៃកុង​រថយន្ត​វិញ​បាន​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចរាចរ​ខណ្ឌ ៧ មករា​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×