Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត range rover ទៅបុក​រថយន្ត highlander ពីក្រោយ​រួច​ជ្រុល​ទៅបុក​រថយន្ត starex ​មួយគ្រឿង​ទៀត ​រង​ខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ÷​ជនជាតិ​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត high lander​ពីក្រោយ​ពេញទំហឹង​រួច​ជ្រុល​ទៅបុក​រថយន្ត starex មួយគ្រឿង​ទៀត​បណ្ដាល​រង​ការខូចខាត​រថយន្ត​ទាំងបី​គ្រឿង ស្ទើ​ទាំងស្រុង ។ សំណាងល្អ​មិនមាន​អ្នករងរបួស​ទៅដល់​ម្ចាស់​រថយន្ត​ទាំងសងខាង​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​១ ខែមករា ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​បើករថយន្ត rangerover មួយគ្រឿង​ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2M 5279 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជ្រុល​ចង្កូត​ទៅបុក​រថយន្ត highlander ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BA 7807 បើក​ដោយ​បុរស​ម្នាក់​ស្របគ្នា​ប្រុង​បត់​ទៅខាង​ឆ្វេង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត highlander ជ្រុល​ទៅបុក​រថយន្ត starex ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AV 2158 បើក​ដោយ​ជនជាតិ​ចិន​ពីរ​នាក់​ប្ដី​ប្រពន្ធ​និង​កូនតូច​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ចំពាក់​កណ្តាល​ទ្វារ​ពេញទំហឹង​បណ្ដាល​រង​ការខូចខាត​រថយន្ត​ទាំងបី​គ្រឿង​យ៉ាងដំណំ​។ ចំណែកឯ​ជនជាតិ​ចិន​ជា​អ្នកបង្ក​វិញ​បម្រុង​នឹង​រត់គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ ឃាត់​បានប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង​ប្រគល់​ទូ​នាទី​នេះ​ទុកឱ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​និង​យក​រថយន្ត​ទាំង ៣ គ្រឿង​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×