Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កោះកុង ចុះ​ពិនិត្យ និង​ដាក់បទបញ្ជា​យ៉ាងរឹងមាំ​នៅតាម​ច្រករបៀង​សំខាន់ៗ មិន​ថា​ផ្លូវគោក ឬ​ផ្លូវទឹក​ត្រូវ​ឆែក​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​បំផុត​

spot_img

​កោះកុង​៖​ប្រភពពី​រដ្ឋបាលខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​ទី​១ ខែមករា ឆ្នាំ​២០២១ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ដឹកនាំ​ស្នងការ​នគរបាល មន្ទីរជំនាញ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម និង​លោក​អភិបាលស្រុក​មណ្ឌលសីមា ចុះ​ពិនិត្យ និង​ដាក់​បញ្ជា​យ៉ាង​មាំទាំ ដល់​អភិបាលក្រុង​ស្រុក ពិសេស​កម្លាំង​កង​នគរបាល​តាម​ច្រករបៀង​សំខាន់​មិន​ថា​ផ្លូវគោក ឬ​ផ្លូវទឹក បង្កើន​ការប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់ និង​តាមដាន​ពលករ​អាចមាន​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

​លោកជំទាវ​អភិបាលខេត្ត​កោះកុង គូសបញ្ជាក់​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​មិនអាច​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ អាច​ឲ្យ​មាន​ការបិទ​សាលារៀន ឈានទៅ​បិទ​ភូមិ​ស្រុក ផលិតផល​មិនអាច​លក់​ចេញ​បាន ភ្ញៀវទេសចរ​ក៏​មិនអាច​មកលេង ដែល​អាច​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​។​

​ថ្នីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ថៃ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ថៃ ត្រូវ​ឆែក​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​បំផុត ធ្វើតេស្ត​សំណាក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ ជា​ចាំបាច់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​ក្នុងប្រទេស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×