Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង​ធ្វើ​ផ្ទះ​ពីរ​នាក់ ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់ បត​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​បាក់ក​ស្លាប់​ទាំងពី​នាក់

spot_img

​ភ្នំពេញ ៖ បុរស​ជាជាង​ធ្វើ​ផ្ទះ​ចំនួន​ពីរ​នាក់ បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ពេលដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុងទិសដៅ​ពី​កើតមក​លិច ចូលមកក្នុង​រាជធានី​ភ្នំពេញ ហើយ​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង ដែល​បាន​បត់​ឆ្លងផ្លូវ​ពេញទំហឹង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​២៥ នាទី​ព្រឹក ថ្ងៃទី​២ ខែមករា ឆ្នាំ 2021 នៅតាម​ផ្លូវជាតិ​លេខ ៦​អា ទល់មុខ​នឹង​វត្ត​ចំបក់​មាស ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នោះ ១ ឈ្មោះ ជេ ជាតិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាជាង​ធ្វើ​ផ្ទះ​ឈើ​មាន​ស្រុកកំណើត​ភូមិ​ពោធិ៍ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​២.​ឈ្មោះ​ឈឿន ឆោម ភេទ​ប្រុស អាយុ 48 ឆ្នាំ ជាជាង​ធ្វើ​ផ្ទះ​ដូចគ្នា ស្នាក់នៅ​ភូមិ​ទ្រា ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ពួកគាត់​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី ឆ្នាំ​២០១២ ពណ៌​ខ្មៅ ផ្លាកលេខ​កំពង់ចាម ១J ៨៩៥៥ មួយគ្រឿង បាន​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត ហើយ​បោក​ក្បាល​នឹង​បាក់ក ស្លាប់​ទាំងពីរ​នាក់​តែម្ដង ។​

​ចំណែក​រថយន្ត​ដឹក​ខ្សាច់​ម៉ាក DONG FENG ពណ៌​ស មិនមាន​ឃើញ​ផ្លាកលេខ​នោះទេ រីឯ​អ្នកបើករថយន្ត​បង្កដោយ​ឈ្មោះ​ហៀ​ង គឹម​ហាក់ ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កន្ទួត ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​។

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​អា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ដែល​កំពុង​បត់​ឆ្លងផ្លូវ ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​បាក់ក​ស្លាប់​ទាំងពីរ​នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​។​
​អ្នកបើកបរ​ព្រមទាំង​រថយន្ត​បង្ក យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​បាក់​ខែង រួច​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​រួចរាល់ ក៏បាន​ប្រគល់​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​

​រីឯ​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖​វុត្ថា​និង​ពន្លឺ​

spot_img
×