Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ប្រចាំថ្ងៃ​ខ្ពស់បំផុត​

spot_img

មនុស្ស​ចំនួន ៥៥.៨៩២​នាក់​នៅក្នុង​ប្រទេស​អង់គ្លេស បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ដែលជា​កំណើន​ខ្ពស់បំផុត ចាប់តាំងពី​ពេលដែល​វីរុស​នេះ​បានចាប់ផ្តើម​ផ្ទុះ​នៅក្នុង​ប្រទេសមួយ​នេះ​។​
​ទិន្នន័យ​បានបង្ហាញ​ដែរ​ថា​ចំនួន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​នៅក្នុង​អង់គ្លេស​មាន​ចំនួន ២.៤៨៨.៧៨០​ករណី​។ ករណីនេះ​បាន​ឆ្លង​ជាប់​គ្នាៗ ៣​ថ្ងៃ​ដែលមាន​ករណី​កើតឡើង​ជាង ៥០.០០០ ករណី​នៅក្នុង​ប្រទេស​នេះ​។​
​មនុស្ស​ប្រមាណ​៩៦៤ នាក់​ផ្សេងទៀត​បាន​ស្លាប់​ក្នុង​រយៈពេល ២៨ ថ្ងៃ ក្រោយ​ការធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់​ចំនួន ៧៣.៥១២ នាក់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មន្ទីរពេទ្យ​នៅតាម​កន្លែង​សង្គ្រោះបន្ទាន់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ទីរពេទ្យ​រាត្រី (Nightingale ) នៅ​ទូទាំងប្រទេស​អង់គ្លេស​កំពុង​ត្រូវបាន​“ ត្រៀមខ្លួន​” សម្រាប់​ប្រើប្រាស់​ប្រសិនបើ​ចាំបាច់​។ ក្រៅពី​មន្ទីរពេទ្យ​នៅ​មជ្ឈមណ្ឌល អិ​ច​ស្សែ​ល របស់​ទីក្រុង​ឡុង​ដ៍ និង​មន្ទីរពេទ្យ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​អង់គ្លេស​រួមមាន Manchester, Bristol, Sunderland, Harrogate, Exeter និង Birmingham ។​

​អ្នកនាំពាក្យ​នៃ​សេវា​សុខាភិបាល​អង់គ្លេស (NHS) បាន​និយាយថា​មន្ទីរពេទ្យ​នានា​នៅ​ទីក្រុង​ឡុង​ដ៍ កំពុងស្ថិត​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​ពី​អត្រា​ឆ្លង​វីរុស​កូ​វីដ​១៩ ។ អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា “NHS នៅ​ទីក្រុង​ឡុង​កំពុង​ត្រៀម​គ្រែ​បន្ថែមទៀត​នៅ​មន្ទីរពេទ្យ NHS នៅ​ទូទាំង​រដ្ឋធានី ដើម្បី​ថែទាំ​អ្នកជំងឺ​ដែល​មិនមាន​សុខភាព​ល្អ​បំផុត​។ វា​ចាំបាច់​ណាស់​ដែល​មនុស្ស​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស​នេះ​” ។​
​ក្រោម​វិធានការណ៍​របស់​រដ្ឋាភិបាល​ថ្មី​ប្រជាជន ២០ លាន​នាក់​បន្ថែមទៀត​ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​លំដាប់ថ្នាក់​លេខ ៤ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ មានន័យថា​ចំនួន​ប្រជាជន​សរុប​ចំនួន ៤៤ លាន​នាក់​នឹង​ស្ថិតនៅក្នុង​លំដាប់​ទី ៤ ឬ ៧៨ ភាគរយ​នៃ​ប្រជាជន​អង់គ្លេស​។​

​ទីក្រុង​ឡុង​ដ៍​និង​ផ្នែក​ជាច្រើន​ទៀត​នៃ​ប្រទេស​អង់គ្លេស​បាន​ស្ថិតនៅក្រោម​កំរិត​ខ្ពស់បំផុត​ដែល​តម្រូវ​ឲ្យ អ្នករស់នៅ​តាម​តំបន់​នានា​ស្នាក់នៅ​ក្នុងផ្ទះ​ដោយមាន​ការលើកលែង​តិចតួច​។ ប្រជាជន​ក៏ត្រូវ​បាន​ជំរុញ​ឱ្យធ្វើ​ការ​ពី​ផ្ទះ នៅពេលដែល​ពួកគេ​អាច​និង​មិនគួរ​ចូល​ឬ​ចាក​ចេញពី​តំបន់​ទាំងនោះ​។​

​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​បន្ទាន់​របស់​រដ្ឋាភិបាល​អង់គ្លេស (SAGE) បាន​ជំរុញ​ឱ្យ​គ្រប់​តំបន់​ទាំងអស់​នៃ​ប្រទេស​អង់គ្លេស​ត្រូវដាក់​ក្នុង​កំរិត​ចំនួន​តឹងរឹង​បំផុត​។ ដើម្បី​នាំ​ជីវិត​ទៅរក​ភាពប្រក្រតី​វិញ​ប្រទេស​មួយចំនួន​ដូចជា​អង់គ្លេស ចិន អាល្លឺម៉ង់ រុស្ស៊ី​និង​សហរដ្ឋអាមេរិក​កំ ពុង​ប្រកួតប្រជែង​នឹង​ពេលវេលា​ដើម្បី​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​នេះ​៕
​ប្រភព​៖ Xinhau
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×