Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន នឹង​អនុញ្ញាតឱ្យ​នាំចូល​សម្ភារៈ​ដែក ចាប់ពី​ដើមឆ្នាំ​នេះ​តទៅ​

spot_img

​អាជ្ញាធរ​បាន​និយាយថា​ចាប់ពី​ដើមឆ្នាំ​នេះ​តទៅ ប្រទេស​ចិន​នឹង​អនុញ្ញាតឱ្យ​នាំចូល​វត្ថុធាតុដើម កែច្នៃ​ដែក​និង​ដែកថែប ដែល​បំពេញ​តាម​ស្តង់ដារ​ជាតិចិន ប៉ុន្តែ​ប្រទេស​នេះ​នឹង​ហាម​រាល់​ការ​នាំចូល​សំណល់​រឹង​។​

​យោងតាម​សេចក្តីជូនដំណឹង​រួមគ្នា​ដែល​ចេញ​ដោយ​ក្រសួងបរិស្ថាន​និង​អេកូឡូស៊ី (MEE) គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​និង​កែទម្រង់​ជាតិ អគ្គនាយកដ្ឋាន​គយ ក្រសួងពាណិជ្ជកម្ម​នឹង ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ឲ្យ​ដឹងថា​៖«​តម្រូវការ​យ៉ាង​តឹងរឹង​ទៅលើ​ការគ្រប់គ្រង​ការ​នាំចូល​ប្រភេទ​ដែក​កែច្នៃ​ឡើងវិញ​និង​វត្ថុធាតុដើម​ដែក​នឹងធ្វើ​ឡើង​»​។
​ប្រទេស​ចិន​បានចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ស្តង់ដារ​ជាតិ​ស្តីពី​ការកែច្នៃ​សម្ភារៈ​ដែក​និង​ដែកថែប​នៅ​ថ្ងៃទី ១៧ ខែធ្នូ​ហើយនឹង​អនុវត្ត​វា​នៅ​ថ្ងៃទី ១ ខែមករា​ឆ្នាំនេះ​តទៅ​។ ស្តង់ដារ​បញ្ជាក់​ពី​និយមន័យ​ចំណាត់ថ្នាក់ តម្រូវការ​បច្ចេកទេស វិធីសាស្ត្រ​ត្រួតពិនិត្យ​និង​វិធាន​ទទួលយក​សម្រាប់​កែច្នៃ​ដែក​និង​ដែកថែប​។​

​វា​នឹង​ផ្តល់​ការគាំទ្រ​បច្ចេកទេស​ស្តង់ដារ​សម្រាប់​ការប្រើប្រាស់​ធនធាន​ដែក​កែច្នៃ​ដែលមាន​គុណភាព​ខ្ពស់​ទាំងពី​ក្នុង​និង​ក្រៅប្រទេស​។ អាជ្ញាធរ​ចិន​បាន​និយាយ​នៅមុននេះ​ថា​ប្រទេស​នេះ​នឹង​ហាមឃាត់​រាល់​ការ​នាំចូល​កាកសំណល់​រឹង​ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០២១​នេះ​តទៅ​៕
​ប្រភព​៖ Xinhau
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×