Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​ថា​ជីវិត​លោក កែវ សុវណ្ណ អាច​ផ្លាស់ប្តូរ បន្ទាប់ពី​បាន​ជួប និង​បញ្ចេញ​ទ្រី​ស្តី​ពន្យល់​យ៉ាង​ក្បោះក្បាយ​ទៅកាន់​ចៅអធិការ​វត្ត​… (​វីដេអូ​)

spot_img

​ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​បានដឹង​ហើយ ពី​បុរស​អនាថា​ឈ្មោះថា កែវ សុវណ្ណ ដែល​អ្នកខ្លះ​ថា​គាត់​ជា​មនុស្ស​បែក​កម្ម​ឋាន ឬ មាន​សតិ​មិនល្អ ក្រោយពី​បានឃើញ​គាត់​ដើរទៅ​កាន់​ទឹកដី​អង្គរ​ដែលជា​កន្លែង​ច្បាប់ ជាមួយ​សម្លៀកបំពាក់​ខោ​មិន​ខោអាវ​មិន​អាវ​។ តែ​យ៉ាងណា លោក កែវ សុវណ្ណ ត្រូវបាន​មហាជន​ជាច្រើន​សម្តែង​នូវ​ការគោរព​ស្រឡាញ់​ជាខ្លាំង ក្រោយពី​បានឃើញ​ការនិយាយស្តី​របស់គាត់​មួយ​ម៉ាត់ៗ គឺ​ពោរពេញ​ទៅដោយ​អត្ថន័យ​ខ្លឹមសារ​អប់រំ​ដ៏​ជ្រាលជ្រៅ រហូត​អ្នកខ្លះ​ចាត់​ទុកដូចជា​អ្នកប្រាជ្ញ​ទៀតផង​។​

​ជាការ​ពិតណាស់ ភាពល្បីល្បាញ​រប​ស់បុរ​សរូប​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ចូលចិត្ត​តាមដាន​រាល់​សកម្មភាព​ការនិយាយស្តី​យ៉ាង​ត្រជាក់​របស់គាត់​ជាខ្លាំង ព្រោះថា ការចេះដឹង​របស់គាត់​ខាង​ផ្លូវលោក គឺ​ពិតជា​មិនធម្មតា​នោះទេ ដែល​សូម្បីតែ​ព្រះសង្ឃ​ក៏​សុំ​ចាញ់​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ លោក កែវ សុវណ្ណ ក្រោយ​ដើរ​ពនេចរ​អនាថា​នៅ​គ្រប់​ទីកន្លែង​អស់​រយៈ​ជាច្រើន​ថ្ងៃ​រួចមក នៅពេលនេះ បុរស​ដ៏​មិនធម្មតា​រូបនេះ ត្រូវបាន​ព្រះសង្ឃ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​មួយ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ហើយ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​មួយអង្គ​ដែលមាន​ព្រះនាម​ថា Tat Mahaty បាន​មាន​សង្ឃ​ដី​បញ្ចាក់​ឲ្យ​ដឹងថា​៖ «​ដើម្បី​ដឹង​! ល្បីល្បាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ញោមប្រុស​ឈ្មោះ កែវ សុវណ្ណ ដែល​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ​បានដឹង​ខ្លះ មិនបាន​ដឹង​ខ្លះ ឥឡូវនេះ​គាត់​បានមក​ស្នាក់នៅ​ហើយ ក្នុង​វត្ត​ព្រះឥន្ទ​កោសា ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×