Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យឿន ពិសី ម្ចាស់​ពាន «Cambodia’s Got Talent» ដឹក​ដៃ​អនាគត​ភរិយា ថតរូប​ឈុត​អាពាហ៍ពិពាហ៍ មុន​ចោល​រោង​ជ័យ​នៅ​ថ្ងៃ​… (​វីដេអូ​)

spot_img

​ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់​ជា​ស្គា​ល់ហើយ ពី​តារាចម្រៀង និង​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក «Cambodia’s Got Talent» រដូវ​កាលពី​ទី​១ របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស គឺ​ប្អូនប្រុស​ពិការភ្នែក យឿន ពិសី​។​

​ជាការ​ពិតណាស់ ក្រោយ​ទទួល​បើទោះជា​ក្លាយជា​ម្ចាស់​ពាន​ក្តី ប៉ុន្តែ យឿ់ន ពិសី ហាក់​ពុំ​ឃើញ​មាន​សមិទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ផលិត​ហង្ស​មាស​ទេ និយាយ​រួម​ទៅ​គឺ​ស្ងាត់ឈឹង​តែម្តង​។ តែ​ទោះយ៉ាងណា ប្អូនប្រុស ពិសី បាន​ងា​កម​កប​ង្កើ​ឆា​ណែ​ល Youtube ផ្ទាល់ខ្លួន តាមរយៈ​ការបង្កើត​វីដេអូ​កម្សាន្ត​ផ្តល់​សំណើច​សប្បាយៗ ដែល​ឃើញថា​ទទួលបាន​ការគាំទ្រ​ពី​អ្នកទស្សនា​យ៉ាងច្រើន​។​

​ដោយឡែក ងាក​ចាប់អារម្មណ៍​រឿង​គូស្នេហ៍​វិញ ថ្មីៗ​នេះ យុវជន​ជា​ជនពិការភ្នែក​រូបនេះ បានធ្វើ​ឲ្យ​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ជំនួស​ជាខ្លាំង ខណៈ​បានឃើញ​វីដេអូ​បង្ហាញ​ទិដ្ឋភាព ពិសី បាន​ដឹក​ដៃគូ​ស្នេហ៍​ថត​ឈុត​អាពាហ៍ពិពាហ៍​យ៉ាង​ស្រស់ស្អាត ក្នុង​ទឹកមុខ​ញញឹម​រកគ្នា​យ៉ាង​រំភើប​រៀងៗ​ខ្លួន​។ ហើយ​បើតាម​ប្រភពពី​មិត្តភក្តិ​ស្និទ្ធស្នាល បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​នឹង​ចូល​រោងការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

KhmerKeyboard_NiDA_V1.0

spot_img
×