Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ស៊ីណា​មួយគ្រឿង គេច​ពី​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើកបរ​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿ​ល​លឿន គេច​ពី​រថយន្ត​នៅខាងមុខ​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត បាន​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​អ្នកបើកបរ និង​អ្នករួមដំណើរ​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១៥ នាទី​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុង​សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រេ​ជា​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ទៀត បាន​បើករថយន្ត​ម៉ាក ស៊ីណា​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 1544 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​បើក​គេច​ពី​រថយន្ត​ខាងមុខ ដែល​មិន​ចាំ​ម៉ាក រួច​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​
​យ៉ាងដំណំ​។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​អ្នកដទៃ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ ត្រួតពិនិត្យ​ឃើញថា មិនមាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ហើយក៏​ប្រគល់​រថយន្ត​ទៅ​ម្ចាស់ យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×