Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​! ផ្ទះមួយ​នៅក្នុង​បុរី លឹម ឈាង​ហាក់ (​វាល​ស្បូវ​) ត្រូវ​ចោរ​ឥត​លាក់​មុខ ចូល​គាស់​ប្រមូល​ទ្រព្យសម្បត្តិ​អស់​ជាង​២​ម៉ឺន​ដុល្លារ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជា​ករណី​ទើបបាន​កើតឡើង​ទៀតហើយ ខណៈដែល​បុរី​មាន​សន្តិសុខ​យាមកាម​២៤​ម៉ោង​លើ​២៤​ម៉ោង ផ្តល់​ទំនុកចិត្ត​គួរ​ឲ្យ​កក់ក្តៅ តែ​បែរជា​តែង​បង្ក​ឲ្យ​កើតមាន​ឣំ​ពើ​ចោរកម្ម ជាពិសេស​គឺ​គាស់​ផ្ទះ​តែម្តង​។ ដែល​ករណី​ដ៏​ហួសចិត្ត​នេះ​ផងដែរ បានកើត​ឡើង​នៅ​ចំណុច​បុរី លឹម ឈាង​ហាក់ (​វាល​ស្បូវ ) សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ចោរ​បាន ប្រមូលយក​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​ឣ​ស់​ជាង ២ ម៉ឺន​ដុល្លារ​ឣា​មេ​រិ​ក​។​

​នេះ​បើ​យោងតាម​ម្ចាស់ផ្ទះ​រងគ្រោះ​ដែលមាន​គណនី​ឈ្មោះ Minea Nea បាន​បញ្ចេញ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ឲ្យ​ឃើញ​ពី​សកម្មភាព មុខមាត់​យ៉ាងច្បាស់​របស់​ចោរ និង​សរសេរ​ប្រាប់​ឲ្យ​ដឹងថា “​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​ថ្ងៃទី​៣១ ខែធ្នូ មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​ចូល​គាស់​ផ្ទះ​របស់​នាង​ខ្ញុំ ដោយ​ធ្វើការ​ដោះ​កញ្ចក់​ទា្វរ​ក្រោយ​បន្ទប់​លើ​ចុះមក​បន្ទប់​ក្រោម​យកបាន​ទ្រព្យ​អស់​ជាង ២​ម៉ឺន​ដុល្លារ ដោយ​ក្នុងនោះ​មាន​ទូរស័ព្ទ​៤​គ្រឿង លុយ​ក្នុង​កាបូប នឹង​គ្រឿង​អ​ល​ង្គ​ការ ពេជ្រ​។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​រស់នៅក្នុង​បុរី​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះថា​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ចោរ​ចូល​ផ្ទះ​របស់គាត់ ដោយ​លើក​ទី​១ គឺ​មិនបាន​សម្រេច តែ​លើក​ទី​២​នេះ គឺ​វា​យកបាន​សម្រេច បើទោះជា​បានដឹងថា​ក្នុងផ្ទះ​របស់គាត់​គឺមាន​សមាជិក​ច្រើន​ក៏ដោយ ក៏​តែ​វា​ហាក់​មិន​ញញើត ឬ​ខ្លាចរអា​នោះទេ​។ ម្ចាស់​ផ្ទុះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង Comment ផងដែរ​ថា «​វា​អត់​ចូល​តាម​មុខ​សោះ ព្រោះ​មុខទ្វារ​មានកា​ម៉េ​រ៉ា ហើយ​នៅ​កណ្តាល​ផ្ទះ វា​ផ្តាច់​ចោល នៅតែ​មួយ​គ្រាប់​គត់​ដែល​អាច​មើល​វា​បាន​»​។​

​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​មហាជន​នៅក្នុង​បណ្តាញ​សង្គម បាន​ចូលរួម​សោកស្តាយ​ថា​៖ «​សុំ​ចូលរួម​សោកស្តាយ​ផង​អូន សង្ឃឹមថា​ចាប់បាន​ចោរ និង​បានទ្រព្យ​មកវិញ​ខ្លះ​, ចូលរួម​សោកស្តាយ​នៅ​អ្វីដែល​បាន​បាត់បង់ តែ​ជួ​នពរ​ឲ្យ​ឆ្នាំ​ថ្មី​ទទួលបាន​លាភ​បាន​ជ័យ​ត្រឡប់មកវិញ​ផង​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×