Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកបាក់​ក្រុម​គ្រួសារ​ផឹកស្រាស្រវឹងរាល់ថ្ងៃ បុរសម្នាក់​យក​ឡា​ម​អា​រក​សម្លាប់​ខ្លួន​

spot_img

បាត់ដំបង​ ៖​ មាន​ករណី​ធ្វើ​អត្តឃាត​ ដោយបុរស​ម្នាក់​មាន​ទំនាស់​បែកបាក់​ក្រុម​គ្រួសារ​ បានផឹកស្រាស្រវឹង​ជា​ប្រចាំ​ថ្ងៃ ​បាន​យក​ផ្លែ​ឡា​ម​អា​រ​ក​សម្លាប់​ខ្លួន ហើយករណីសមត្ថកិច្ចជំនាញបានអះអាងថា ​​​ចំពោះ​ករណី​នេះ​យើង​អាច​វាយតម្លៃ​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ប្រាកដ​មែន​ នៅ​ថ្ងៃ​ទី​២០​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២១​និង​៣០​នាទី​ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៥៣០​ក​ ក្រុម​ទី​៣៩​ភូមិ​ ដាំ​ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។

អត្តឃាតជន​​ឈ្មោះ​ សេន​ រ៉ា​ដា​​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​នៅកន្លែងកើតហេតុ​ ដោយមូលហេតុ​ ដោយសារ​មានការ​ទំនាស់​បែកបាក់​ក្រុម​គ្រួសារ​នឹង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ថ្ងៃ​។​

​តាម​ការ​បញ្ជាក់​របស់​ឈ្មោះ​ ហង្ស​ ណា​រី​ ភេទ​ស្រី​ អ​យុ​៦៤​ឆ្នាំ​ ដែល​ ត្រូវជា​ម្ដាយបង្កើត​បញ្ជាក់​ថា​ កូន​របស់​ខ្លួន​ឈ្មោះ​ សេន​ រ៉ា​ដា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ​ទន់​ដៃជើង​យូរណាស់​មក​ហើយ​​ ហើយ​ពេល​ហូប​ស្រា​ស្រវឹង​ម្ដងៗ​គឺ​រកតែ​សម្លាប់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​ ។​ ក្រោយ​ពេល​ត្រឡប់​មក​ពី​ខេត្តស្វាយរៀង​វិញ ​ដោយ​មិនឃើញ​ប្រពន្ធ ​មក​ជាមួយ​ឡើយ​ ខ្លួន​ក៏​មិន​បាន​សួរនាំ​ដែរ​ ។​ លុះដល់​ថ្ងៃ​ទី​២០​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​​ ក្រោយ​ពេល​ហូប​បាយ​រួច ​ក៏​បាត់​កូន​របស់​ខ្លួន​ មិនឃើញ​រហូត​ដល់​ម៉ោង​២១​និង​៣០​នាទី​ ខ្លួន​បាន​ដើរ​រក​កូន​ស្រាប់តែ​ឃើញ​កូនប្រុស​ បាន​អារក​ស្លាប់​នៅ​មាត់​ស្ទឹង​សង្កែ​ក្រោយ​ផ្ទះ​តែ​ម្ដង​។​

​កំលាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​សហ​ការណ៍​ជាមួយ​កំលាំង​ប៉ុស្ដិ៍​រដ្ឋបាល​ និង​លោក​មេ​ភូមិ​ បង្កើត​ជា​ក្រុម​គណៈកម្មការ​មួយ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​ និង​សាកសព​ ដោយ​ទទួល​បាន​លទ្ធផល​នៅផ្នែក​ក​ខាង​មុខ​ មាន​ស្នាម​ដាច់​រយះ​ចំនួន​៣​កន្លែង​​ ផ្នែក​ខាងក្រោយ​ត្រង់​កញ្ចឹងក​មាន​ស្នាម​ដាច់រ​យះ​៣​កន្លែង​ ។​ ​ចំពោះ​ករណី​នេះ ​យើង​អាច​វាយតម្លៃ​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​ អត្តឃាត​ប្រាកដ​មែន​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×