Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អូ​រប​រ័​ល្បឿន​លឿន ជួយសង្គ្រោះ ជនរងគ្រោះ​ចំនួន​៤​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក​នៅក្នុង​សមុទ្រ​

spot_img

​ក្រុង​កោះរ៉ុង​៖​ក្រុម​អូ​រប​រ័​ល្បឿន​លឿន​របស់លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ជួយសង្គ្រោះ ជនរងគ្រោះ​ចំនួន​៤​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក​នៅក្នុង​សមុទ្រ ត្រង់ចំណុច ឃ្លង​កោះ​ថាស និង​កោះដែកគោល កាលពី​ម៉ោងជាង ៥ ព្រឹក​ព្រលឹម​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ទូក​ដែល​លិច​នេះ​ជា​ទូក​ដឹក​សំរាម ចេញដំណើរ​ពី​ចំណុច​ផែ ៥២ ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម មក​ក្រុងព្រះសីហនុ លុះ​មកដល់​ចំណុច​ឃ្លង​កោះ​ថាស និង​កោះដែកគោល ក៏​ខូច​ម៉ាស៊ីន អណ្តែត​លើ​ផ្ទៃសមុទ្រ រួច​ត្រូវ​ទឹករលក​បោក​ទូក​បណ្ដាល​ឲ្យ​លិច​។ ក្រោយ​ទទួលដំណឹង​នេះ ក្រុម​អូ​រប​រ័​ល្បឿន​លឿន​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ចេញ​ជួយ​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ នៅលើ​ទូក​នោះ​ដោយ​សុវត្ថិភាព​ទាំង​៤​នាក់ នៅវេលា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃ​ដដែល ។​

​ជនរងគ្រោះ​ទាំង​៤​នាក់​រួមមាន​៖ ១ -​ឈ្មោះ ប៊ុត ឈុន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ តា​កុងទូក​៥២
​។ ២-​ឈ្មោះ យ៉ុ​ន ប៊ុន​យ៉ុង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កូនដៃ​ទូក ៥២ ។ ៣- សឿន ពែ​ក ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កូនដៃ​ទូក​៥២ ។ ៤- ឈ្មោះ សេស ផានិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ បុគ្គលិក ស៊ី​ហៅ​ន៍ ។ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៤​នាក់ បាន​ដឹក​មកដល់​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម​វិញ​ដោយ​សុវត្ថិភាព​ហើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×