Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ ជល់​មាន់ និង អាប៉ោង ឃាត់​ជនសង្ស័យ​១២ នាក់​

spot_img

ខេត្តកណ្តាល​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​ណ្តោ​ក ចុះ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង អាប៉ោង​) ១​ករណី កើតហេតុ​ថ្ងៃ​សៅរ៍ ទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​០០​នាទី នៅ​ចំណុច​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​ជនសង្ស័យ​១២ នាក់ រួមមាន ៖
១.​ឈ្មោះ ស៊ុម សុវណ្ណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ លក់ដូរ (​ឃាត់ខ្លួន​) ។​
២.​ឈ្មោះ ហែម ច័ន្ទ​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្របៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ អ្នកនេសាទ (​ឃាត់ខ្លួន​) ។​
៣.​ឈ្មោះ មឿ​ន រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេ​ត្ក​កណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​) ។​
៤.​ឈ្មោះ ហេង ភានុ​ច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​រលំ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន​)​។​
៥.​ឈ្មោះ គឹម វិបុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ក្រសាំង សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ អង្គរក្ស (​ឃាត់ខ្លួន​) ។​
៦.​ឈ្មោះ អ៊ុន វណ្ណ​ណែ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​រលំ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ កម្មករសំណង់ (​ឃាត់ខ្លួន​) ។​
៧.​ឈ្មោះ សុខ យ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ (​ឃាត់ខ្លួន​) ។​
៨.​ឈ្មោះ នុ​ន ផល្លា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ កសិករ ចិញ្ចឹម​ពពែ (​ឃាត់ខ្លួន​) ។​
៩.​ឈ្មោះ ចាន់ ថុល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​) ។​
១០.​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេ​ត្ក​កណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​) ។​
១១.​ឈ្មោះ ឃឹម សា​វីត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​បូរី​ភព​ថ្មី ៣ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខ របរ​លក់ដូរ (​ឃាត់ ខ្លួន )​។​
១២. ឈ្មោះ ស៊ូ ប៊ុន​ថុ​ន ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​បទ​តាជី សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ លក់ដូរ​(​ឃាត់ខ្លួន )​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ ចាន​អាប៉ោង​១ កា​ធុន​ជ័រ (​ទ្រចាន​អាប៉ោង​) ហាន​តោ​១ កន្ត្រក​ដាក់​មាន់​០៣ មាន់​ឈ្មោល​០២​ក្បាល ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​០១ ជ័រ​ស្គុ​តរុំ​ជើងមាន់ មួយចំនួន កៅអី​ជ័រ​២២ (​ក្រហម​១២,​ខៀវ​១០)
​ធុង​ទឹកកក ចំណុះ​១៥០​លីត្រ (​ពណ៌​ក្រហម​) កៅស៊ូ​ហ៊ុមព័ទ្ធ​សង្វៀន​ពណ៌​ខ្មៅ ៣​ដុំ ។ រថយន្ត ៥​គ្រឿង​៖
-​រថយន្ត ម៉ាក Lexus RX 300 ពណ៌ ស ស៊េរី ឆ្នាំ ២០០០ ពាក់​ផ្លាកលេខ ភ្នំពេញ 2AI-8938 -​រថយន្ត ម៉ាក Lexus RX 300 ពណ៌ ប្រផេះ ស៊េរី ឆ្នាំ ២០០១​ពាក់ ផ្លាកលេខ​ព្រៃវែង 2B-8808 -​រថយន្ត ម៉ាក Lexus RX 300 ពណ៌ ស ស៊េរី ឆ្នាំ ២០០១ ពាក់ ផ្លាកលេខ ភ្នំពេញ 2AK-8146 -​រថយន្ត ម៉ាក Prius ពណ៌ ខៀវ ២០០៥​ស៊េរី ឆ្នាំ ២០០០​ពាក់ ផ្លាកលេខ ភ្នំពេញ 2AU-9912 -​រថយន្ត ម៉ាក TUNDRA​ពណ៌ ស ស៊េរី ឆ្នាំ ២០០៧ ពាក់ ផ្លាកលេខ ភ្នំពេញ 2AN-1400​។ ម៉ូតូ ២ គ្រឿង ៖ -​ម៉ូតូ ម៉ាក ហុង ដា សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1AS 8646 -​ម៉ូតូ ម៉ាក សង់​កូរ៉េ ពណ៌ ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​1AS-3224​។​

នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​អ្នកញៀន​ល្បែងស៊ីសង ជល់​មាន់ មក​ជល់​នៅ​កន្លែងកើតហេតុ សឹង​រាល់ថ្ងៃ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ កម្លាំង ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ក​ណ្តោ​ក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ក្រុម​អ្នកញៀន​ល្បែង​ស៊ី​ប្រហែល ៥០​នាក់​កំពុង​លេង​ឃើញ​ដូច្នេះ កម្លាំង​សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ស៊ី​ជល់​មាន់​១២​នាក់ រួម​និង​វត្ថុតាង​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×