Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​ទេ​!? សុខៗ ស្រាប់តែ​ម្តាយ​អតីត​ភរិយា​លោក ដែន សូ​នី ប្រកាស​ជា​សាធារណៈ កាត់កាល​កូនស្រី​….

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​ឈ្មោះ ប្រូ សូ​នី នោះ​ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​ណា​ដែលថា​មិន​ស្គាល់ ដែល​លោក​គឺជា​គូស្នេហ៍​របស់​មេម៉ាយ​ចាយ​សម្រស់ និង​ជា​អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ​អ្នកនាង Love Riya​។​

​តែ​ទោះយ៉ាងណា លោក ដែន សូ​នី មួយរយៈ​ចុងក្រោយ​នេះ ហាក់​រង​សម្ពាធ​ផ្លូវចិត្ត​យ៉ាងខ្លាំង ទាំង​រឿងរ៉ាវ​ឈ្លោះទាស់ទែង​គ្នា​មិនចេះចប់​ជាមួយ Riya និង​ក៏​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ជា​ពិ​សេ​នៅក្នុង Tik Tok បាន​វាយប្រហារ​ដូចជា​ថា លោក​ជាម​នុស្ស​ដើរ​យកតែ​ស្រី​លេងសើច និង​ចូលមកក្នុង​ជីវិត Riya គឺ​គ្រាន់តែ​ជាការ​បោកប្រាស់​នាង​ប៉ុណ្ណោះ និង​ខ្លះទៀត ក៏​ចោទថា Riya យកប្តី​ជា​គេ​ជាដើម​។​

​ដើម្បី​ឲ្យ Riya បាន​ស្ងប់ចិត្ត និង​កុំ​ឲ្យ​អ្នក​ដទៃទៀត នៅ​បន្ត​មានការ​យល់ច្រឡំ​ចំពោះ​ការចោទប្រកាន់​ជាន់ពន្លិច​បែបនេះ កាលពីពេល​ថ្មីៗ​នេះ លោក សូ​នី ក៏បាន live វីដេអូ ធ្វើការ​បកស្រាយ​ជុំវិញ​ការលែង​លះ​អ​តី​ភរិយា ដោយមាន​ទាំង​ក្រដាស​ស្នាម​ផ្តិតមេដៃ​ទាំងសងខាង​ត្រឹមត្រូវ បើទោះជា​ភូមិ​ឃុំ​មិន​ធ្វើ​ច្បាប់​លែងលះ​ឲ្យ​ក៏ដោយ ព្រោះតែ​ហេតុផល​លោក និង​អ​តី​ភរិយា រៀបការ​មិនបាន​មក​ចុះ​អេ​តា​ស៊ីវិល​។​

​ក្រោយពី​រឿងនេះ​បាន​ផ្ទុះឡើង ស្រាប់តែ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ហើយក៏​មិនដឹងថា​ជាការ​ពិត ឬ​យ៉ាងណា ខណៈ​ម្តាយ​របស់​អតីត​ភរិយា​លោក ដែន សូ​នី បានប្រកាស​ជា​សាធារណៈ​ថា កាត់កាល​កូនស្រី​ខ្លួន​ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ តទៅ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Kong បានប្រកាស​អំពី​ដំណឹង​កាត់កាល​កូនស្រី​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​ឈ្មោះ លឹម ឡាន់ ចាប់ពី​ថ្ងៃទី​នេះ​តទៅ​លែង​ទទួលស្គាល់​កូនស្រី​នាង​ខ្ញុំ​ឈ្មោះ ‘​លី យុក​ជិន​’ ប្រពន្ធ ‘​ប្រូ​សូ​នី​’ ចាប់ពី​ថ្ងៃទី​២៩ ខែ​១២ ឆ្នាំ​២០២០ នេះ​តទៅ​។ រាល់​ទង្វើ​ដែល​ពាក់ព័ន្ធ​នឹង​កូនស្រី​នាង​ខ្ញុំ នាង​ខ្ញុំ​ជា​ម្តាយ​មិន​ទទួលខុសត្រូវ​ឡើយ​។ សូម​អរគុណ​។​»​។​

​តែ​ទោះយ៉ាងណា ចំពោះ​រឿងនេះ គេ​ក៏​ពុំ​ដឹង​ពី​ច្បាស់​ដោយសារ​មូលហេតុ​អ្វី​នោះទេ ព្រោះតែ​គណនី​ខាងលើ​ពុំបាន​បញ្ជាក់​ច្បាស់ ខណៈ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​វិញ បែរជា​ឈ្លោះ​ជេរ​គ្នា​ព្រាត ថា​កុំ​ចេះដឹង​រឿង​ផ្ទៃក្នុង​គេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×