Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​លីកាដូ​៖ ៧​ឆ្នាំ​កន្លង ផុត​ទៅ គ្រួសារ​ជនរងគ្រោះ នៅតែ​ទាមទារ រក​យុត្តិធម៌ លើ​ករណី បាញ់ប្រហារ នៅ​ផ្លូវ​វេ​ង​ស្រេង​

spot_img

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២១ សមាជិក សហជីព សកម្មជន​ដីធ្លី និង សមាជិក​សង្គម​ស៊ីវិល ប្រមាណ​ជា ៨០​នាក់ បាន​ជួបជុំ គ្នា​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ ពិធី​រំលឹក​ខួប​៧​ឆ្នាំ នៃ​ការបាញ់ប្រហារ នៅលើ​មហាវិថី​វេ​ង​ស្រេង ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​វាយប្រហារ ដោយ​គ្រាប់កាំភ្លើង បាញ់​ទៅលើ​កម្មករ​-​កម្មការិនី ដែល​កំពុង​ធ្វើ​កូដកម្ម ដោយបាន​ធ្វើឱ្យ​មនុស្ស​យ៉ាងតិច ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​រងរបួស​រាប់សិប​នាក់​ផ្សេងទៀត ។

​ពិធី​បែប​ព្រះពុទ្ធសាសនា និង​រំលឹក​ការចងចាំ​ត្រូវបាន​ធ្វើឡើង ដើម្បី​ចងចាំ​ការបាញ់ប្រហារ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៤ ខណៈ​សមាជិក គ្រួសារ របស់​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​នៅតែ​បន្ត​ការ អំពាវនាវ​ឱ្យ​ស្វែងរក​យុត្តិធម៌ សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគាត់ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×