Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី ប៉ុនប៉ង​ឃាតកម្ម ហិង្សា​លើ​អ្នករាជការ​សាធារណៈ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ចាប់​តៃកុង​ឡាន​ម្នាក់ ដែល​បាន​យក​អាវុធ​របស់​ប៉ុស្តិ៍​បាញ់​គំរាម​មកលើ​សមត្ថកិច្ច​

spot_img

កណ្តាល​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​លោក​ស្នងការរង និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី ប៉ុនប៉ង​ឃាតកម្ម ហិង្សា​លើ​អ្នករាជការ​សាធារណៈ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ថ្ងៃ​សៅរ៍ ទី​០២ ខែមករា ឆ្នាំ ២០២១ នៅវេលា​ម៉ោង ១៧ និង ០០​នាទី នៅ​ចំណុចកើតហេតុ​ទីតាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន ស្ថិតក្នុង​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនរ​គ្រោះ ឈ្មោះ ហុង សុខលី ប្រុស អាយុ​៥១ ឆ្នាំ​ជនជាតិខ្មែរ មុខងារ​នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន ។​ជនសង្ស័យ​ឈ្មោះ ពៅ ហុង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នកបើកបរ​រថយន្ត​ប្រភេទ​ផ្លូវ​៤ មាន​ទីលំនៅ ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​(​ឃាត់ខ្លួន )​។

​សម្ភារ​ខូចខាត​រួមមាន​៖ -​កញ្ចក់ទ្វារ​ចំនួន​០១​ផ្ទាំង​។ -​កញ្ចក់​បង្អួច​ចំនួន​០១​ផ្ទាំង​។ -​កញ្ចក់​ដាក់​លើ​តុ​ចំនួន​០១​ផ្ទាំង​
-​ខូចខាត​ទូរ​ដាក់​ឯកសារ​ចំនួន​០២​។ -​ខូចខាត​កុំព្យូទ័រ​ចំនួន​០១​គ្រឿង​។ -​ខូចខាត​កន្លែង​ទុកដាក់​អាវុធ និង​ធ្លុះ​ដំបូល​ប៉ុស្តិ៍​។​

នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​បើកឡាន​ធុន​ធំ​ពី​ត្បូង​មក​ជើង ពេលមកដល់​ខាងមុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន ក៏​រេ​ចង្កូត​មក​បុក​បង្គោល​ភ្លើង​០៣​បង្គោល និង​ដាច់​ខ្សែភ្លើង​ប្រមាណ​៦០​ម៉ែត្រ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន នៅវេលា​ម៉ោង ១៣ និង ៥០​នាទី ។ បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់​រថយន្ដ និង​ជនបង្ក​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​រងចាំ​ថៅកែ​ជា​ម្ចាស់​ឡាន​មក​ដោះស្រាយ ជួសជុល​ដាក់​បង្គោល​ភ្លើង​និង​ត​ភ្លើង​សារជាថ្មី ។ នៅពេលដែល​ថៅកែ​ដែលជា​ម្ចាស់​រថយន្ត​ឈ្មោះ គង់ ជៀប​ឡេង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពេទ្យ​អរជូន ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​មកដល់​នៅវេលា​ម៉ោង​ប្រមាណ ១៤ និង ៤០​នាទី ក៏បាន​ជួប​និយាយ​សម្របសម្រួល​ដោះស្រាយ ហើយ​ថៅកែ​រថយន្ត​ក៏បាន​យល់ព្រម ជួយរ​កជាង​មក​ជួសជុល បង្គោល និង ត​ភ្លើង​ឡើងវិញ ។ នៅ​ខណៈពេលដែល​ជាង​កំពុងត​ភ្លើង ក៏មាន​ប្រជាពលរដ្ឋ​មក​ដាក់ពាក្យ​បណ្ដឹង​បាត់​អត្តសញ្ញាណប័ណ្ណ និង​ធ្វើ​សៀវភៅ​ស្នាក់នៅ ពេល​នោះដែរ​មន្ត្រី​ប៉ុស្តិ៍​បាន​ចាក់សោរ​បើកទ្វារ​បន្ទប់​ដាក់​ឯកសារ ដើម្បី​យក ទម្រង់​ឯកសារ​មក​បំពេញបែបបទ​ជូន​ប្រជាពលរដ្ឋ ។ បន្ទាប់ពី​បាន​យក​ឯកសារ​មក​គ្រប់​ហើយ​ក៏បាន​ចេញមកក្រៅ​វិញ​ដោយ​ទាញ​ទ្វារ​អិ​ប ដោយ​មិនបាន​ចាក់សោរ​វិញ​ទេ មួយ​រំពេច​នោះដែរ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ពៅ ហុង បាន​រត់​ចូល​បន្ទប់​ដាក់​ឯកសារ និង អាវុធ ដោយ​បានដាក់​គន្លឹះទ្វារ​ពី​ខាងក្នុង​មិនឱ្យ​អ្នកណា​ចូល​ទេ ពេលនោះ​គឺ​វេលា​ម៉ោង ១៧ និង ០០​នាទី នៅក្នុង​បន្ទប់ធ្វើការ​នោះ​គឺមាន​ឯកសារ​រដ្ឋបាល​ប៉ុ​ស្គិ៍ និង​អាវុធ​AK ចំនួន​០៣​ដើម AK​បត់​២​ដើម AK​ស្វាយ​កាត់​១​ដើម​។ បន្ទាប់មក​ទាំង​សមត្ថកិច្ច​ប៉ុស្តិ៍ និង​ថៅកែ​ជា​ម្ចាស់​រថយន្ត​បាន​និយាយ​លួងលោម​ឱ្យ​ជនសង្ស័យ​បើកទ្វារ ចេញមកក្រៅ​វិញ តែ​ជនសង្ស័យ​មិនបាន​ចេញមក​តាម​ការ​សំណូមពរ​របស់​សមត្ថ​កិច្ច និង​ថៅកែ​ដែលជា ម្ចាស់​រថយន្ត​ទេ ឃេ​ី​ញ​ដូច្នេះ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​អធិការ​ស្រុក​កោះធំ ដេ​ី​ម្បី​មាន​គោល​ការបន្ត​។​
លុះដល់​ម៉ោង​ប្រមាណ​១៩​និង ២៨​នាទី ជនសង្ស័យ​ក៏បាន​យក​អាវុធ​របស់​ប៉ុស្តិ៍​នោះ​បាញ់​គំរាម​មកលើ​សមត្ថកិច្ច​នគរ​បាល ជា​បន្តបន្ទាប់​អស់​ចំនួន​៣​គ្រាប់​។​
ស្របពេល​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ មកដល់ ក្រោយមក​ជនសង្ស័យ​ក៏បាន​ផ្ទុះអាវុធ​បាញ់​ជា​បន្តបន្ទាប់​អស់​៤​គ្រាប់​ទៀត ទេ​ី​ប​កម្លាំង​យេ​ី​ង​ដែល​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​ប្រើប្រាស់​គ្រប់​វិធាន​ការជំនាញ រហូតដល់​វេលា​ម៉ោង​២២​និង​១០​នាទី ទើប​ទម្លុះ​ទ្វារ​បាញ់កាំភ្លើង​ផ្សែង​បង្ហូរទឹកភ្នែក​ចូលក្នុង​បន្ទប់​នោះ​ទើប​ជនសង្ស័យ​រត់ចេញ​មក​ក្រៅ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បានតែ​ម្ដង ។
ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ជំនាញ​ខេត្ត ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×