Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​លឿន​បំពាន​ភ្លើងស្តុប​ចរាចរណ៍ ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ បណ្ដាលឱ្យ​ក្រឡាប់​ហើយ​មាន​នាក់​រងរបួស​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើ​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់ខ្លួន បំពាន​នៅ​ភ្លើងស្តុប​ចរាចរណ៍ បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ក្រឡាប់​ផ្ងារជើង រងរបួស​ធ្ងន់​ទាំងសងខាង ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង ៣០ នាទី​រសៀល​ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅត្រង់​ចំណុច​ស្តុ​ប​ផ្លូវបំបែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​និង​ផ្លូវ ១០៦ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ ២០២១ ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ បើកបរ​ឌុប​គ្នា​ពីរ​នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ភ្លើង​ស្តុក​ខាងលើ ក៏បាន​បន្តដំណើរ​ទៅមុខទៀត ដោយសារតែ​បានឃើញ​ភ្លើង​សញ្ញា​ពណ៌​បៃតង ដែល​ខ្លួន​ត្រូវ​ទៅ ស្រាប់​តែមាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID-7988 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ស្តុ​ប​កន្លែងកើតហេតុ ឃើញ​ភ្លើងពណ៌​ក្រហម​ហើយ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា មិន​បង្អង់​ល្បឿន​ទេ នៅតែ​មក​បំពាន​ទើប​ជ្រុល​ទៅបុក​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពេញទំហឹង​បណ្ដាលឱ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់ខ្លួន ក្រឡាប់​ផ្ងារជើង​នឹងមាន​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល ចំនួន​បួន​នាក់ ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះទៅ​ដល់​រួមទាំង​សមត្ថកិច្ច​ចរាចរណ៍ នៅ​គោលដៅ​បានចេញ​មកជួយ​អន្តរាគមន៍ នឹងធ្វើ​ការវាស់វែង​រួចរាល់​ក៏បាន​យក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម៉ូតូ​ជនរងគ្រោះ មក​ដាក់​អែប​ខាង​ដើម្បី​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​ហេង​វុត្ថា​

spot_img
×