Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទស​ចរ នៅតែ​បន្ត​ដើរ​កម្សាន្ត ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

spot_img

​ភ្នំពេញ​៖​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ទោះបីជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​កន្លង​ទៅហើយ​ក្ដី ក៏​ភ្ញៀវទេសចរ​មួយចំនួន​នៅតែ​បន្តដំណើរ​កម្សាន្ត​របស់​ខ្លួន នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ទៀត​ដែរ ដោយ​នៅក្នុង​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ កម្ពុជា​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១៧៥,៣៨៦ នាក់​។

​បើតាម​ឯកឧត្តម​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់ប្រាប់​នា​ល្ងាច​ថ្ងៃទី​០៣ ខែមករា​នេះ ថា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ មាន​ភ្ញៀវទេសចរ​ចេញ​ដើរលេង​ទូទាំងប្រទេស​ចំនួន ១៧៥,៣៨៦ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៧៣,០០៥ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៣៨១ នាក់​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប​ចំនួន ៦៩៩,៧២៤ នាក់ និង​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ២២១,៦៧៦ នាក់​។ សរុប​រយៈពេល​៣​ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មករា ២០២០) មាន​ចំនួន ១,០៩៦,៧៨៦ នាក់​។​

​នេះ​ជាការ​ប្រសើរ​មួយ​ផងដែរ ព្រោះ​ឱកាស​ឆ្លង​ឆ្នាំ​សកល​នៅ​ឆ្នាំនេះ​ធ្វើឡើង​ចំ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​អាច​ដើរ​ទស្សនា​កម្សាន្ត​បាន​ច្រើន​ថ្ងៃ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់​។ តែ​ទោះជា​យ៉ាងណា ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ពង្រឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ មិន​ព្រម​ព្រលែង​ដៃ​ជាដាច់ខាត​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បន្តថា ភ្ញៀវទេសចរ​ភាគច្រើន​នឹង​ត្រលប់​ចូល​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​បន្ត​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​ជិតៗ​។​

​ដោយឡែក ចំពោះ​សភាពការណ៍​ជារួម​ពាក់ព័ន្ធ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​រយៈពេល​៣​ថ្ងៃនេះ គឺមាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×