Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ ព្រមានដល់ក្រុមហ៊ុនដេញថ្លៃជួសជុលផ្លូវមួយចំនួននៅក្នុងខេត្ត

spot_img

តាកែវ ៖ ថ្លែងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងនីតិវិធីផ្សេង នៅក្នុងសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្តតាកែវ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ២០១៨ នេះ លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្ត បានធ្វើការប្រមានដល់អ្នកទទួលការទាំងអស់ចំនួន ៤៨ ក្រុមហ៊ុនដែលដេញថ្លៃធ្វើផ្លូវ ប្រឡាយនៅតាមឃុំសង្កាត់ទាំងអស់ត្រូវគោរពទៅតាមគោលការណែនាំ និងមិនត្រូវធ្វើអ្វីដែលផ្ទុយពីនីតិវិធីឡើយ ។

នៅក្នុងអង្គប្រជុំ នោះដែរលោក ហេង វុទ្ធី បានលើកឡើងនៅបញ្ហាប្រឈមជាច្រើន ដែលក្រុមអ្នកទទួលការទាំងនោះ បានធ្វើអោយមានភាពរញេរញៃ ពិបាកក្នុងការគ្រប់គ្រង អ្នកទទួលការមួយចំនួន បានមកចូលរួមដែរតែគ្រាន់តែមកសុំលុយទឹកតែ ទាំងខ្លួនគ្មានឈ្មោះដេញថ្លៃនៅក្នុងបញ្ជី ។ រីឯបញ្ហាប្រឈមនៅក្នុងការអនុវត្តគម្រោងវិញ ក្រុមហ៊ុនដែលដេញថ្លៃបាន អនុវត្តលើគម្រោងនៅមិនទាន់ត្រូវតាមប្លង់បច្ចេកទេស ការកិនបង្ហាប់នៅមិនទាន់មានលក្ខណៈសមស្រប និងក្រុមហ៊ុនមួយចំនួនទៀតគ្រឿងចក្រនៅមានកម្រិត និងមិនមានវិស្វករបច្ចេកទេស ។

សូមបញ្ចាក់ផងដែរថា ចំពោះអ្នកទទួលការដែលបានដាក់ពាក្យមកចុះឈ្មោះធ្វើការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់នៅក្នុងឆ្នាំ ២០១៨នេះ មានសរុបទាំងអស់មានចំនួន ៥៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចំនួន ៦ បានធ្លាក់និងមិនមានឈ្មោះក្នុងការដេញថ្លៃ ដោយសារតែ ក្រុមហ៊ុនទាំងនោះនៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចុះបញ្ជីជាអ្នកទទួលការ ហើយក្រុមហ៊ុនរបស់ពួកគាត់និមួយៗ មានខ្លះនៅខ្វះគ្រឿងចក្រ បុគ្គលិកបច្ចេកទេស គ្មានបទពិសោធន៏ ៕ តាកែវ

spot_img
×