Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ដី​បឹង​តា​មោក​ទំហំ​២០​ហិកតា ដើម្បី​រៀបចំ​ទីតាំង​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់ម៉ែត​

spot_img

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​២០​ហិកតា ស្ថិតនៅ​ទល់មុខ​ទីតាំង​ដី​អគ្គបញ្ជាការដ្ឋាន​ក្រសួងការពារជាតិ ដើម្បី​រៀបចំ​ទីតាំង​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់ម៉ែត​សម្រាប់​បម្រើសេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី បាន​ម្រា​ប​ជូន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កម្មវត្ថុ ៖ ករណី​សំណើសុំ​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ ) ទំហំ​២០(​ម្ភៃ​)​ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ទីតាំង​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​បម្រើសេវា​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។ ដោយយោង​ចំណារ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ថ្ងៃ​ដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​២០(​ម្ភៃ​ហិកតា ស្ថិតនៅ​ទល់មុខ ទីតាំង​ដី​អគ្គបញ្ជាការដ្ឋាន​ក្រសួងការពារជាតិ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដូច​មាន គំនូស​ប្លង់​បង្ហាញ​ទីតាំង និង​តារាង​និយាម​កា​ភ្ជាប់​មកជា​មួយ ជូន​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​សាងសង់ សាខា​មន្ទីរពេទ្យ​កាល់ម៉ែត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×