Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ ជា​អ្នកបើករថយន្ត ជាប់​ពាក់ព័ន្ធ​ការបាញ់សម្លាប់​លោក​ប៉ូលីស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រ៉េត ស៊ី​ណែ​ត ឯ​ជនដៃដល់​កំពុង​គេចខ្លួន​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បាន​ហើយ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ជនសង្ស័យ​ម្នាក់នេះ ជា​អ្នក​បើកឡាន ។

​សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​
​តាម​ចម្លើយ​យ​សារភាព​បឋម​របស់​ឈ្មោះ កែ ចាន់​មាន បានអោយដឹងថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​យ​បើ​កក​រថយន្ត​ខាងលើ​ជូន​ឈ្មោះ រ៉េ​ន ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង ។​

​ពេលមកដល់​កន្លែង​កើត​ត​ហេតុ ខ្លួន​បាន​បើ​កក​រថយន្តបុក​គូថ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ ។ បន្ទាប់មក​ជនរងគ្រោះ បាន​បើករ​ថយ​ន្ក​កាក់​រថយន្ត​ខ្លួន និង​បាន​យក​អាវុធខ្លី​ភ្ជង់​ខ្លួន ដើម្បីអោយ​អែប​កៀន ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន​ទៀតផង ទើប​ប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​យ​ប្រាប់​ខ្លួន​អោយនៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​ឈ្មោះ រ៉េ​ន ប្រាប់​បាន​ហើយ ។
​ពេល​កំពុង​ចរចា​គ្នា​រឿង​គ្រោះថ្នាក់​ចរាច​ណ៍​នេះ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏បាន​ដក​អាវុធខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន​បើ​កក​រថយន្ត​គេច​ពី​កន្លែងកើតហេតុ តែម្តង ។​

​សូមបញ្ជាក់ថា អំពើ​បាញ់ប្រហារ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ទ្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​លោក លោកស្រី​ស្នងការរង នាយការិយាល័យ និង​មន្ត្រី​ជាច្រើនរូប ចូលរួម​ពិធី​បុណ្យសព គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ស័ក​វរសេនីយ៍ឯក​ជូន​សព​របស់លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ជា​កិ​ច្ចប​ច្ឆា​មរណ​: ដែល​បានទទួល​មរណ​:​កាលពី​រំលង​អ​ធ្រា​ត​យប់​ថ្ងៃទី​៣០ ។

​ក្នុងពេល​នោះដែរ​ឯកឧត្តម​ស្នងការ បានបង្ហាញ​អារម្មណ៍​នឹក​ស្រណោះ សោកស្តាយ​ដែល​បាត់បង់​មន្ត្រី​ដ៏​សកម្ម​ម្នាក់ ដោយ​គាត់​តែងតែ​បំពេញការងារ​បាន​យ៉ាង​ល្អ​ជូន​អង្គភាព ក៏ដូចជា​ការចូលរួម​សហការ​ក្នុងការ​បង្ក្រាប​បទល្មើស​នានា​ជាច្រើន និង​បាន​ចូលរួមចំណែក​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​កន្លងមក ។ សូមបញ្ជាក់ថា​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត អាយុ​៤១​ឆ្នាំ ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានកូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ជា​មន្ត្រី​ដ៏​ល្អ​មួយរូប បាន​លះបង់​ក្នុង​ការបម្រើ​សង្គមជាតិ ហើយ​គាត់​ក៏មាន​ការទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ទាំងអស់​ផងដែរ ។
​ឯកឧត្តម​ស្នងការ​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុមគ្រួសារ​សព​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ផងដែរ ។ ជាមួយ​នោះដែរ​ឯកឧត្តម​ស្នងការ ក៏បាន​នាំយក​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​សព​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×