Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ កម្ពុជា​ផ្ដល់​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ទៅកាន់​ប្រទេស​នេ​ប៉ាល់​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា អំណោយ​របស់រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​នេ​ប៉ាល់ រួមមាន​ម៉ាស​ចំនួន​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​ចំនួន​១២​មុខ​ទៀត ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​នេ​ប៉ា​ល់ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួមទាំង​មន្ត្រី​មួយចំនួនទៀត​។​

​នេះ​ជា​លើក​ទី​៤ ដែល​កម្ពុជា​យើង បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​បណ្ដា​ប្រទេស​ជា​មិ​ត្ដ ដោយ​កាលពីពេល​ថ្មីៗ​នេះ គឺ​បានផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយចំនួន​ដល់​ប្រទេស​ឡាវ​, ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​, ផ្តល់ជំនួយ​ម៉ាស​១​លាន និង​សម្ភារៈ​មួយចំនួនទៀត ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្ត និង​នៅ​ប្រទេស​នេ​ប៉ាល់ ដែល​យើង​បានរៀបចំ​រួចរាល់​ដាក់ចូល​យន្ដហោះ​នេះ ត្រៀម​ដឹក​តាម​យន្ដហោះ ដើម្បី​ប្រគល់ជូន​នៅ​ថ្ងៃទី​៤ មករា នេះ​។​

អំណោយ​សប្បុរសធម៌រ​បស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​នេ​ប៉ាល់​រួមមាន​៖ ម៉ាស​ចំនួន​២​លាន​, ម៉ាស​ក្រណាត់​១០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារៈ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​៕​រក្សា​សិទ្ធិ​ដោយ​: បញ្ញា​ស័ក្តិ​

spot_img
×