Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! កំពុង​រៀបចំ​ឲ្យ​កូន​គេង​ក្នុង​រាត្រី countdown ស្រាប់តែ​ឮ​សំឡេង​លាន់​សូរ​ផាំង​ពី​ដំបូលផ្ទះ ពេល​បើកភ្លើង​មើល ស្លុតចិត្ត​….

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ញាក់សាច់​មួយ ខណៈដែល​គ្រាប់កាំភ្លើង​១​គ្រាប់ មិនដឹង​ចេញមក​ពី​ប្រភព​ណា បាន​ធ្លាក់​ទម្លុះ​ដំបូល​ពិ​ដាន​ផ្ទះមួយ​នៅក្នុង​ខេត្ត Chonburi ប្រទេស​ថៃ ដែល​ស្ទើរតែ​វាយប្រហារ​ចំ​លើ​ស្ត្រី​ជា​ម្តាយ និង​កូន​របស់​នាង ខណៈ​ពួកគេ​កំពុង​រៀបចំ​ចូល​គេង ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​។​

​នារី​រងគ្រោះ​ដែលមាន​ឈ្មោះថា Aphitsaya Raksasuk អាយុ ២៥ ឆ្នាំ បាន​ផុស​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Oil Aphitsaya ដោយបាន​បញ្ជាក់​ឲ្យ​ដឹងថា ខណៈពេល​នាង​កំពុង​ដាក់​កូន​របស់​នាង​នៅលើ​គ្រែ ក្នុងអំឡុងពេល countdown វេលា​ម៉ោង ០០ និង ០០ នៅពេលនោះ ស្រាប់តែ​ឮសូរ​ស​ម្លែ​ង​ខ្លាំង​ចេញពី​ដំបូល​។ នៅពេល​បើកភ្លើង​ពិនិត្យមើល នាង​ក៏បាន​រកឃើញ​បំណែក​ពិ​ដាន រួមជាមួយ​គ្រាប់កាំភ្លើង​១​គ្រាប់​នៅលើ​កម្រាល ដែល​ធ្វើ​ឲ្យ​នាង​ស្លុតរន្ធត់​ជាខ្លាំង​។ ប៉ុន្តែ បើទោះជា​នាង​បាន​យក​ភស្តុតាង និង​រូបភាព​ជាក់ស្តែង ទៅកាន់​ប៉ុស្តិ៍ប៉ូលីស​បែបនេះ​ក្តី តែ​គ្មាន​មន្ត្រី​រូបណាម​ក​ពិនិត្យ​ផ្ទះ​នាង​នោះទេ​។

​នាង Aphitsaya ក៏បាន​បង្ហាញ​ទៅដល់​ក្រុម​អ្នកសារព័ត៌មាន ពី​កន្លែង​ដែល​គ្រាប់កាំភ្លើង​បាន​ធ្លាក់ចូល​ក្នុងផ្ទះ​របស់​នា​ង ដោយ​គ្រាប់​នោះបាន​ទម្លុះ​ដំបូល​ចូលក្នុង​បន្ទប់ និង​ធ្លាក់​ក្បែរ​កន្លែង​ដែល​នាង និង​កូន​របស់​នាង​កំពុង​គេង​។ នាង​បាន​ប្រាប់​ឲ្យ​ដឹងថា មានផ្ទះ​ជិតខាង​ជាច្រើន​បាន​កំពុង​ប្រារព្ធ​ថ្ងៃ​ឆ្លង​ឆ្នាំ ជាមួយ​ការបាញ់​កាំជ្រួច​។

​តាមរយៈ​រូបភាព​នេះ​ផងដែរ នាង​ក៏បាន​ផ្តាំផ្ញើ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក៏​ចង់​ផ្ញើ​សារ​នេះ​ទៅដល់​អ្នក​ដែល​ចូលចិត្ត​បាញ់​ទៅលើ​មេឃ សូមមេត្តា​ឈប់​ទៅ​។ ព្រោះថា ប្រសិនបើ​វា​ធ្លាក់​ត្រូវចំ​លើ​នរណាម្នាក់ សួរថា​តើ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពួកគេ​បានទេ​!​។ គ្រាប់កាំភ្លើង​នេះ​បាន​ធ្លាក់ចំ​កន្លែង​ដែល​កូន​របស់ខ្ញុំ​ចូលចិត្ត​អង្គុយ​។ យើង​ពិតជា​មានសំណាង​ណាស់ ដែល​ពុំ​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​។ ខ្ញុំ​សង្ឃឹមថា ប៉ូលីស​នឹង​ជួយ​តាមដាន​អ្នក​ដែល​ធ្វើ​រឿងនេះ​»​។​

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ករណីនេះ​បានកើត​ឡើង ព្រោះ​ករណី​គ្រាប់កាំភ្លើង​ធ្លាក់​ទម្លុះ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ថៃ គឺ​បាន​កើតឡើង​ច្រើនលើក​រួចមកហើយ ដែល​ក្នុងនោះ​កាលពី​ឆ្នាំ​២០១៩ គ្រាប់កាំភ្លើង​១​គ្រាប់​ក៏បាន​ធ្លាក់​ទម្លុះ​ដំបូលផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ Apisada Yontwong អាយុ ៣៣ ឆ្នាំ រស់នៅក្នុង​ខេត្ត Lampang ប៉ុន្តែ ក្នុង​ហេតុការណ៍​នោះ ក៏​ពុំ​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ដោយ​ត្រឹម​ធ្វើ​ឲ្យ​ម្នាក់ៗ​ស្លុតរន្ធត់ និង​ហួសចិត្ត​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×