Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្តបាត់ដំបង បានចេញ​របាយការណ៍​លម្អិត ឃាត់ខ្លួន​បុរស​ជា​អ្នកបើករថយន្ត​Luxus Rx300 ពណ៌​ខ្មៅ ដែល​ដឹក​ខ្មាន់កាំភ្លើង ក្នុងករណី​បាញ់សម្លាប់​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​

spot_img

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានចេញ​របាយការណ៍​លម្អិត ករណី​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បុរស​ជា​អ្នកបើករថយន្ត​Luxus Rx300 ពណ៌​ខ្មៅ ដែល​ដឹក​ខ្មាន់កាំភ្លើង ក្នុងករណី​បាញ់សម្លាប់​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​៣ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង​១៥​និង​២២​នាទី​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល និង​មន្ត្រី​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ដឹកនាំ​ចូលរួម​សហការ ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​ន​របា​ល​ជាតិ និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អ​ន្សា​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់​ដែល​(​ជា​អ្នកបើករថយន្ត​) LuxusRx300 ពណ៌​ខ្មៅ​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ជា​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ក្នុងខណៈដែល​ជនសង្ស័យ​រូបនេះ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង បានធ្វើ​ការប្រគល់​ជនសង្ស័យ​រូបនេះ​ជូនទៅ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×