Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល និង សម្ភព សុខ ម៉េង យក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​ម្នាក់ រយះ​ក្បាល​

spot_img

​កណ្តាល ៖ ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល និង សម្ភព សុខ ម៉េង បាន​យក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល​ឈាម​ហូរ ដួល​ដេក​ដី រងរបួស​ធ្ងន់ នា​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ នៅ​គ្លីនិក​ស្ថិត​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​ករណីនេះ លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះទៅ​មើល​ហើយ ដើម្បី​សាក​សួររក​មូលហេតុ​ពិត។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Sien San» ដែល​ជា​សន្តិសុខ​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បាន​បង្ហោះ​រូបភាព​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ និង​ជន​ដៃដល់​ឈរ​កាន់​កាំភ្លើងខ្លី​១​ដើម​ជិត​នោះ​ ព្រមទាំង​អម​ជាមួយ​សារ​ខ្លី​នៅ​វេលា​ម៉ោង​ជា​១​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១​នេះ​ថា «​សូម​ឯកឧត្តម​ប្រធាន មេត្តា​ជួយ​មាន​វិធានការ ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ម្ចាស់​មន្ទីរពេទ្យ​បាន​ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​យើងខ្ញុំ​ផង​»​។ ​ក្រោយ​ពី​មានការ​បង្ហោះ​នូវ​អំពើ​​ហិង្សា​ខាងលើ​​នេះ​ហើយ​មាន​អ្នក​ចូល​ទៅ​ខ​មិន ស៊ែរ និង​ឡា​ច​ជា​ច្រើន ហើយ​សុទ្ធតែ​បាន​ថ្កោលទោស​ទៅ​លើ​ជន​ដៃដល់ និង​អ្នកខ្លះ​បាន​ស្នើរ​សុំ​ឲ្យ​ចាត់ការ​ទៅ​លើ​ជន​នោះ​តាម​ច្បាប់​តែ​ម្ដង​។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េ​ង ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សិ​ន្តិ​សុខ​បណ្ដាល​ឲ្យ​រង​របួស​បែក​ហូ​ម​ឈាម​មែន ដោយ​ផ្ដើម​ចេញពី​រឿង​តូច​មួយ​គឺ​ជន​ដៃដល់​ផ្ទុះ​កំហឹង ​ខណៈ​បាត់​ស្បែកជើង​ភ្ញៀវ ហើយ​ជន​រង​គ្រោះ​ដែល​ជា​សន្តិសុខ​យាម​នៅ​ទីនោះ​អត់​ដឹង​តែ​ប៉ុណ្ណោះ​។

​ក្រោយ​ពេល​កើត​មាន​អំពើ​ហិ​ង្សា​នេះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ដើម្បី​កសាង​សំណុំរឿង ប៉ុន្តែ​ពុំ​ដឹង​ថា​ជន​នោះ​ត្រូវ​មានទោស​ឬ​អត់​នោះ​ទេ​ព្រោះ​មាន​លុយ​ហើយ​សង្ស័យ​មាន​ខ្នង​ក្រា​សទៀ​ផង​ទើប​ហ៊ាន​ធ្វើ​បែប​នេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×