Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​អស្ចារ្យ​ម្ល៉េះ​! ណែនាំ​ឲ្យ​ពាក់​ម៉ាស់​ត្រឹមត្រូវ​ការពារ​ឆ្លង​កូ​វីដ ស្រាប់តែ​នារី​រូប​ស្រស់​បោះសម្តី​ដាក់​បុគ្គលិក​រថភ្លើង​ថា​…

spot_img

​នារី​វ័យក្មេង​ម្នាក់​ម្នាក់​ដែល​ធ្វើដំណើរ​ពី Taping ទៅកាន់ Ipoh នៅលើ​រថភ្លើង ETS នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​មហាជន​រិះគន់​ជាខ្លាំង បន្ទាប់ពី​នារី​រូបនេះ​ត្រូវបាន​គេ​ប្រទះ​ឃើញថា​មិនបាន​ពាក់​ម៉ាស់ ខណៈពេល​កំពុង​ជិះ ហើយ​បាន​បដិសេធ​ពាក់​ឡើយ បើ​ទោះ​ត្រូវ​បានស្នើរ​ជាច្រើន​ដង​ក៏ដោយ​។

​នៅក្នុង​ការ​បង្ហោះ​មួយ​ដែល​ត្រូវបាន​លុប​ចេញពី​ក្រុម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Puchong News Group នៅ​ថ្ងៃទី​២៧ ធ្នូ អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​រៀបរាប់​លំអិត​អំពី​អ្វីដែល​បានកើត​ឡើង​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ដែល​គ្រាន់​ប្រាប់​ឈ្មោះ​ហៅ​កាត់​ថា A បាន​និយាយថា គាត់​បានកត់សម្គាល់​ឃើញ​ថា​នារី​ម្នាក់​នោះ​ដែល​អង្គុយ​ទល់មុខ​គាត់ មិន​ពាក់​ម៉ាស់ ហើយ​បាន​សម្លឹង​ទៅកាន់​នាង​ប្រហែលជា ១០ ទៅ ២០ នាទី មុនពេល​ស្នើសុំ​ឲ្យ​នាង​ពាក់​ម៉ាស់​។​

​គាត់​ថែមទាំង​បានផ្តល់​ម៉ាស់​ថ្មី​ដល់​នាង ដោយ​សន្ម​ត់​ថា​ម៉ាស់​របស់​នាង​ប្រហែលជា​ជ្រុះ​បាត់ ឬ​ខូច​។ ទោះយ៉ាងណា នារី​រូប​នោះបាន​ប្រាប់​ទៅ​គាត់​វិញ​ថា នាង​មាន​ម៉ាស់​រួចហើយ តែ​នាង​គ្រាន់តែ​មិន​ចង់ពា​ក់វា​ប៉ុណ្ណោះ​។​

​មិត្តភក្តិ​របស់លោក A បន្ទាប់មក បាន​ត្អូញត្អែរ​ទៅកាន់​បុគ្គលិក​រថយន្ត​ភ្លើង​អំពី​បញ្ហា​នេះ ភ្លាមៗ​នោះ សេចក្តីប្រកាស​មួយ​ក៏ត្រូវ​បានធ្វើ​ឡើង ដើម្បី​ក្រើនរំលឹក​អ្នកដំណើរ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា ប៉ុន្តែ នារី​នោះ​ហាក់​មិន​អើពើ​នឹង​រឿងនេះ​ទាល់តែសោះ​។ ហើយ​សូម្បី​ប្រធាន​ក្រុម​រថភ្លើង បាន​ប្រាប់​នាង​ដោយផ្ទាល់​ថា ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នោះ​មនុស្ស​គ្រប់រូប​ត្រូវតែ​ពាក់​ម៉ាស់ ហើយ​ភ្លាមៗ​នោះ នាង​រូបនេះ​ក៏បាន​ឆ្លើយថា “​ខ្ញុំ​បាន​ពាក់​វា​អស់​រយៈពេល ៤ ម៉ោង​ហើយ​” ។​

​នារី​រូបនេះ​ថែមទាំង​បាន​ប្រាប់​ប្រធាន​ក្រុម​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ថា​៖ “​ខ្ញុំ​ជា​អតិថិជន អ្នក​មិនអាច​ស្រែក​ដាក់​ខ្ញុំ​បានទេ​” បើទោះបី​ប្រធាន​ក្រុម​មិនបាន​និយាយ​គំហក ឬ​តំឡើង​សម្លេង​អ្វី​ដាក់​នាង​ក៏ដោយ​។​

​តែ​ទោះយ៉ាងណា ខណៈ​នារី​រូបនេះ​បានកត់សម្គាល់​ឃើញថា លោក A កំពុង​ថត​វីដេអូ ក៏បាន​ស្តីបន្ទោស​គាត់​ថា “​ពិតជា​មនុស្ស​អត់​ខួរ​មែន ដែល​ធ្វើ​រឿងនេះ​ឡើង​” មុនពេល​សម្រេចចិត្ត​ពាក់​ម៉ាស់​យ៉ាង​ស្ទាក់ស្ទើរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×