Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង ណា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ ក្រាញននៀល​មិន​ព្រម​ចូលនិវត្តន៍ ?

spot_img

​ភ្នំពេញ ÷ លោក ហេង ណា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រង​ការរិះគន់​ពី​បុគ្គលិក​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​មួយចំនួនទៀត ក្នុងករណី​ថា លោក​ក្រាញននៀល​មិន​ព្រម​ចូលនិវត្តន៍​។​

​មន្ត្រី​នៅ​នាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ ជាមួយគ្នា បានឱ្យដឹងថា លោក ហេង ណា​រិ​ទ្ធ ត្រូវបាន​ចូលនិវត្តន៍​តាំងពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ មកម្ល៉េះ ប៉ុន្តែ​មិនដឹង​ជា​គាត់​ត្រូវ​ពឹង​អាស្រ័យ​ចំណាយ​ថវិកា អន្តរាគមន៍ ដោយ​វិធី​ណា​ទេ ស្រាប់តែ នៅមាន​វត្តមាន​ក្នុង​តំណែង​ជា​អនុប្រធាន​នេះ​ដដែល ។​
​ការមិន​ចូលនិវត្តន៍ ក្នុងនាម​ជា​មន្ត្រីរដ្ឋបាល​មុខងារសាធារណៈ និង​ផ្ទុយ​ពី​លក្ខន្តិកៈ មន្ត្រីរាជការ មានន័យថា បុគ្គល​រូបនេះ កំពុងតែ​មិនបាន​គោរព​នូវ​ច្បាប់​ការងារ ក៏ដូចជា​មាន​ចេតនា​ទុច្ចរិត មិនបាន​គោរព​ច្បាប់ ក្នុងប្រទេស​នៃ ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ ។

​ក្នុងករណីនេះ មហាជន​កំពុងតែ​ឆ្ងល់​ថា តើ​ថ្នាក់លើ​របស់គាត់ ដែល​ដឹង​ពី​អត្តសញ្ញាណ ជីវប្រវត្តិ ប្រវត្តិរូប (​ថ្ងៃខែ​ឆ្នាំ​កំណើត​) និង​ជាពិសេស អ្នកអនុវត្ត​ច្បាប់​ដូចជា​ក្រសួង​មុខងារសាធារណៈ ជាដើម ហេតុ​មិន​ព្រម​អនុវត្ត​តាមច្បាប់ លោក ហេង ណា​រិ​ទ្ធ ដែល​ត្រូវបាន​ចូលនិវត្តន៍​ចាប់តាំងពី ឆ្នាំ​២០១៧ ? តែ​ប្រសិនបើ​នាំគ្នា​គប់គិត​លួច​កែ​ប្រវត្តិរូប បន្ថយ​អាយុ​នោះ គឺ​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​សតិអារម្មណ៍​ដោយ​មន្ត្រី​ជាច្រើន ពួកគាត់​យល់ឃើញថា អ្នកមាន​សមត្ថភាព ចំណេះដឹង បទពិសោធន៍ អតីតភាព​ការងារ​យូរ​ឆ្នាំ រួមទាំង​និស្សិត បញ្ញវន្ត ជាច្រើន​នាក់​ទៀត ប្រកបដោយ​ធនធានមនុស្ស នៅក្នុង​អគ្គនាយកដ្ឋាន ពន្ធដារ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដ៏​ច្រើន​នាក់​នោះ នឹង​ពេបជ្រាយ រិះគន់​មិន​ខ្លាច​ដាច់​អណ្ដាត​ឡើយ ចុះ​ហេតុអ្វី អគ្គនាយកដ្ឋាន​ចាំបាច់​ត្រូវការ​បុគ្គល​ម្នាក់នេះ ទាំង មិន​សមស្រប​ទៅនឹង​លក្ខន្តិកៈ បុគ្គលិក​មន្ត្រីរាជការ ដែល​ខ្លួន​ត្រូវ​ចូលនិវត្តន៍​តាំងពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ ម្ល៉េះ ?

​ម្ដេច​ចេះតែ​ផ្ដល់ឱកាស​ខុសច្បាប់ ឲ្យ​មនុស្ស​ចូលនិវត្តន៍ ក្រាញននៀល អង្គុយ កៅអី​ជា​អនុប្រធាននាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ មកទល់​បច្ចុប្បន្ន ជាមួយនឹង​ការរិះគន់ បែបនេះ ? ករណី​មិន​ពេញចិត្ត​ពី​បុគ្គលិក មន្ត្រីរាជការ ថ្នាក់ដឹកនាំ​មួយចំនួន ក្នុងនោះ លោក​ហេង ណា​រិ​ទ្ធ ក៏បាន​បន្សល់ទុក​នូវ ទង្វើ​មិន​គប្បី សម្តី​គ្មាន​ដង កង្វះខាត​ផ្នែក​សីលធម៌ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ទៅលើ​មន្ត្រី​របស់ខ្លួន និង ប្រកបដោយ​ភាព​រើសអើង​ក្រអឺតក្រទម ផ្ទុយ​ពី អ្វីដែល​លោក ប្រតិភូ ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ដឹកនាំ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ កំណែទម្រង់រដ្ឋបាល និង​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ សហការ សាមគ្គី​ផ្ទៃក្នុង បំពេញ​តួនាទី​ភារកិច្ច តាម​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​សក្តានុពល​ការងារ ប្រកបដោយ​គុណភាព​ជូន​អង្គភាព ។

​ក្រុមមន្ត្រី​ស្មោះត្រង់ បានន​រៀបរាប់​ទៀតថា លោក ហេង ណា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ ដែល​មិន​ព្រម​ចូលនិវត្តន៍​នេះ ក៏ត្រូវ​បាន​គេ​លើកឡើង​ផងដែរ​ថា ចូលចិត្ត​ធ្វើការ​តាម​ទម្លាប់ ខ្វះ​ជំនាញ​បច្ចេកទេស ប៉ុន្តែ មានបទពិសោធន៍​វប្ប​ធម៌​ដ៏​អាក្រក់ គាបសង្កត់​ក្រុមហ៊ុន ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍​ទាំង​ពុំ​ដឹង​ខ្លួនឯង​ថា បាននិងកំពុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់លើ ក៏ដូចជា​អង្គភាព​ទាំងមូល ។​

​ទាក់ទង​ករណីនេះ អង្គភាព​ព័ត៌មាន CEN បាន​ព្យាយាម​ទាក់ទង​ទៅ លោក ហេង ណា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ ដើម្បី​សុំ​ការបំភ្លឺ​បកស្រាយ​ផងដែរ តែ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×