Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី បើក​ទៅបុក​ពីក្រោយ​ម៉ូតូ អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ដាច់​ជើង​បុរស​ម្នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ខណៈពេល​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បែន​ដឹក​ដី បើកបរ​ក្នុង​ល្បឿន​លឿន មក​បុក​ពី​ខាងក្រោយ​ពេញទំហឹង រួច​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ រងរបួស​ដាច់​ជើង​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ ។ ចំណែកឯ​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៤ និង ០០ នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៤ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​ចរាចរណ៍ នៅ​គោលដៅ​ស្ពានដែក បានឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ចាស់​មួយគ្រឿង អត់​ផ្លាកលេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២១៧ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ SSP -27 99 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ខាងក្រោយ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ចំ​ពីក្រោយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​អូស​ទៅមុខ​ជាច្រើន​ម៉ែត ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ដាច់​ជើង​មួយ​ចំហៀង​។ សំណាង​ណាស់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បាត់បង់​ដល់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​រងរបួស​ដាច់​ជើង​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​ធ្វើការ​វាស់វែង យក​ម៉ូតូ​និង​រថយន្ត ទៅ​រក្សាទុក​និង​យក​ជនបង្ក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕​រក្សា​សិទ្ធិ​ដោយ ៖ សា មេ​ត និង​ផាន់​ណា​

spot_img
×