Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! បុរសម្នាក់​ខំប្រឹង​គ្រប​បាំង​មិត្តស្រី ដែល​របូត​ខោ​លេច​កេរ្តិ៍​កណ្តាល​វាល ខណៈ​ប្រឈម «ព្យុះ​ស៊ូណាមិ» នៅ​លើ La Tagada (មានវីដេអូ)

spot_img

​ពិធីបុណ្យ Zapote ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​ទីក្រុង San Jose, ប្រទេស Costa Rica ទីកន្លែង​ដែល «La Tagada» ជា​ល្បែង​កំសាន្ត​មួយ​ដ៏​ទាក់ទាញ​បំផុត ។ ប៉ុន្តែ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ បាន​ប្រែជា​ខណៈពេល​ដ៏​ក្តៅ​ភ្នែក​មួយ​របស់​ទស្សនិកជន នៅពេលដែល​គូស្នេហ៍​១​គូ បាន​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​ចៀស​វាង «​គ្រោះមហន្តរាយ​» ធ្វើអោយ​អាម៉ាស់មុខ ។​

​ល្បែង​កំសាន្ត​ដែលមាន​ឈ្មោះថា La Tagada នេះ​បាន​យោល​យោគ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​នារី​វ័យក្មេង​ម្នាក់​ដែលមាន​ការភ័យខ្លាច ត្រូវ​រហូត​ខោ និង​សុខចិត្ត​លេច​កេរ្តិ៍ខ្មាស​ដាក់​គេ​ម្តុំ​សិន ព្រោះ​អ្វីដែល​សំខាន់​នោះ គឺ​ត្រូវ​ប្រឹង​ចាប់​កាន់​បង្កាន់ដៃ​ការពារ​ឲ្យ​ជាប់​កុំ​ឲ្យ​ធ្លាក់​ប៉ុណ្ណោះ ។

ខណៈពេល​នោះដែរ បុរស​ជា​គូស្នេហ៍​របស់​នាង ក៏បាន​ព្យាយាម​យក​ខ្លួន​បិទបាំង​កេរ្តិ៍ខ្មាស​ឲ្យ​នាង ទាំង​ក្នុង​សភាព​កំពុង​ជួប​គ្រោះអាសន្ន​ នៅក្នុង «មហន្តរាយស៊ូណាមិ» ដ៏​គួរ​ឲ្យ​អាសូរនេះ ។ ទោះយ៉ាងណា ខណៈពេល​បន្តិចក្រោយ​មក ចលនា​របស់ «La Tagada» ក៏បាន​ថមថយ​ល្បឿន ហើយ​នាង​ក៏​ចាប់ទាញ​ខោ​ស្លៀក​សមរម្យ​ឡើងវិញ​ផងដែរ ៕​ ចន្ទី

spot_img
×