Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ​៖ ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ក្នុង​ល្បឿន​លឿន មក​បុក​ទ្រូង​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែក​តៃកុង​រថយន្ត​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០ និង ២០​នាទី​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត lexus RX 350 មួយគ្រឿង​ពណ៌​ទឹកមាស ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ទ្រូង​នា​កពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​កង់ ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​ដាច់​កង់​ពី​ចំហៀង​ខាងស្តាំ ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌ​៧​មករា ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​
​រួច​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×