Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​សាងសង់​មណ្ឌល​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅខេត្ត​ព្រះសីហនុ

spot_img

​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ គ្រោង​សាងសង់​មណ្ឌល​អប់រំ បន្សាប ព្យាបាល​លើ​ផ្ទៃដី​ទំហំ​៣​ហិកតា ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​ដី​កម្មសិទ្ធិឯកជន​ដែល​គេ​បរិច្ចាគ​ជូន​រដ្ឋបាលខេត្ត​។​

​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង​ដើម្បី​សាងសង់​មណ្ឌល​នេះ​សម្រាប់​ជា​កន្លែង​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​។​

​លោក គួច ចំរើន បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ត្រូវ​រៀបចំ​ប្លង់គោល ដើម្បី​ធ្វើការ​សាងសង់ ស្របតាម​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​របស់​ថ្នាក់ជាតិ​។

​កន្លងមក​នៅ​ខេត្ត​ព្រះសីហនុ មាន​មណ្ឌល​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​មួយ​ដែរ​។​មណ្ឌល​នេះ​មាន​ទីតាំង ស្ថិតក្នុង​បរិវេណ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​កំលាំង​អាវុធហត្ថ​ប៉ុន្តែ​ថ្មីៗ​នេះ​ត្រូវបាន​ផ្ទេរ​មកឱ្យ​រដ្ឋបាលខេត្ត​ជា​អ្នកគ្រប់គ្រង​វិញ​។​

​សម្រាប់​ខេត្ត​ព្រះសីហនុ ទន្ទឹមនឹង​ការរៀបចំ​បង្កើត​មណ្ឌល​បន្សាប​នេះ ក៏មាន​មជ្ឈមណ្ឌល​ជាតិ អប់រំ​បន្សាប និង​ស្តារនីតិសម្បទា​មួយកន្លែង​ផ្សេងទៀត​មាន​ទីតាំងនៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ​។​
​សព្វថ្ងៃ​បាន​កំពុង​ដាក់អោយ​ដំណើរការ​សាកល្បង​ដំណាក់កាល​ដំបូង​របស់ខ្លួន​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×