Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រ​ទូ​ស្តិ៍​កេរ្តិ៍ខ្មាស​ក្នុង​បន្ទប់ទឹក ក្រោយពេល​ពួកគេ​ផឹកស៊ី​ស្រវឹង​ជោក​

spot_img

​ភ្នំពេញ​៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រ​ទូ​ស្តិ៍​កេរ្តិ៍ខ្មាស កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​នឹង​០០​នាទី ត្រង់ចំណុច​ការដ្ឋាន​សំណង់​បុរី​សុខសាន្ត ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ូ​ន រិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​បុរី​ភ្នំពេញ​សុខសាន្ត ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជនសង្ស័យ​គ្មាន​សារធាតុ​ញៀន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម​. ស​.​ន អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​អធិការ​ប្រាប់​ពី​អង្គ​ហេតុថា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​វេលា​ម៉ោង​១៨​នឹង​៣០​នាទី ជនរងគ្រោះ និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ផ្លាកលេខ​តាកែវ 1J-3844 ចេញពី​បន្ទប់​ជួល​លេខ​៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មក​ផឹកស៊ី​នៅ​ការដ្ឋាន​សំណង់​បុរី​ភ្នំពេញ​សុខសាន្ត ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពេលមកដល់​ក៏បាន​ផឹកស៊ី​ស្រា​បៀរ Ganzberg មាន​គ្នា​ចំនួន​៧​នាក់ អស់​ស្រា​បៀរ Ganzberg ចំនួន​២​កេស និង​ទឹកត្នោតជូ​ចំនួន​៤​លីត្រ​។ រហូតដល់​វេលា​ម៉ោង​២០​នឹង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​ក៏បាន​ចុះពីលើផ្ទះ​ល្វែង​កំពុង​សាងសង់ មកក្រោម​ដើម្បី​បត់ជើងតូច រួច​ជនសង្ស័យ​ក៏បាន ដើរ​ចុះមក​តាម​ក្រោយ ពេល​ជនរងគ្រោះ​ចូលក្នុង​បន្ទប់ទឹក​បត់ជើង​រួច ជនសង្ស័យ​ក៏​ស្រែកសួរ​ពី​ខាងក្រៅ​ថា ខ្ញុំ​សុំចូល​បន្ទប់ទឹក​ជាមួយ​ផង​បាន​អត់​? រួច​ជនរងគ្រោះ​ក៏បាន​ឆ្លើយ​បដិសេធថា ខ្លួន​យើង​ឆ្កួត​មែន​? បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​បើកទ្វារ​បន្ទប់ទឹក​ដើរ​ចេញមកក្រៅ ជនសង្ស័យ​បាន​រុញ​ទ្វារ​ខ្ទប់​ទៅវិញ ជនរងគ្រោះ​ក៏បាន​ស្ទុះ​ចេញមក​ខាងក្រៅ ជនសង្ស័យ​ក៏បាន​ចាប់​ខ្ទប់មាត់​អូស​ទៅ​កន្លែង​ស្ងាត់ ធ្វើ​សកម្មភាព ថើប បឺត​មាត់ និង​ច្របាច់​ដោះ រួច​ជនរងគ្រោះ​ក៏បាន​ស្ទុះ​ឡើង​ទៅលើ ឱ្យ​មិត្តភក្តិ​ជួយ ហើយ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​។ ហើយ​ជនរងគ្រោះ​ក៏​បានមក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស ដើម្បីឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​។ លុះដល់​វេលា​ម៉ោង​១១​នឹង​០០​នាទី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ត្រង់ចំណុច​ការដ្ឋាន​សំណង់​បុរី​ភ្នំពេញ​សុខសាន្ត ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​តាម​នីតិវីធី​ច្បាប់​តែម្តង​។ ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា​រូបគេ (​ជនសង្ស័យ​) ពិតជា​បាន​ផឹកស៊ី មានការ​និយាយ​ផ្តោះផ្តង​ជាប់​ពាក្យសំដី​ជាមួយ​ជនរងគ្រោះ រួច​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​អោប ថើប ជនរងគ្រោះ​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នី​វិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×