Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​គឺជា​ខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម គឺ​ពុំ​គួរឱ្យ​ជឿ​អាចមាន​ជីវិត​រហូតមក​ដល់​សព្វថ្ងៃនេះ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ថ្ងៃនេះ​គឺជា​ខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥​មករា​១៩៧៦-៥​មករា​២០២១)​។ ខ្ញុំ​តែងតែ​គិតថា​អ្វីដែល​ខ្ញុំ​និង​ភរិយា​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម​គឺ​ពុំ​គួរឱ្យ​ជឿថា ខ្ញុំ​អាចមាន​ជីវិត​រហូតមក​ដល់​សព្វថ្ងៃ​នេះឡើយ​។

​សម្តេច បាន​ថ្លែងថា ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​
​ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន គឺ​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​។ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ​ដែល​ហៅថា​សេចក្តីសុខ​។ ខ្ញុំ​បាន​ស្លាប់​កូន​ទី​១ និង​បែក​គ្នា​ក្នុងពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ​៥​ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូនប្រុស​បង (​ម៉ា​ណែ​ត​) ហៅ​ខ្ញុំ​ថា​ពូ​អស់​រយៈពេល​២​ខែ​។
​ទាំងនេះ​គឺ​សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​បាន​ឆ្លងកាត់​ក្នុងសម័យ​នោះ​ផង ដែរ​។ “​ទុក្ខ​ស្រី​ប្តី​ព្រាត់​” បានធ្វើឱ្យ​ខ្ញុំ​និង​ភរិយា​ស្រក់​ទឹកភ្នែក​រាប់លាន​ដំណក់​។ ប៉ុន្តែ​ទឹកភ្នែក​នេះ​គឺ​បាន​នាំមក​នូវ​ការរស់រានមានជីវិត​សម្រាប់​ប្រជាជន​ទូទាំងប្រទេស រាប់ទាំង​ក្រុមគ្រួសារ​ខ្ញុំ​ដែរ​។ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​ដ៏​កំសត់​វ័យក្មេង​២​នាក់ រហូតមកដល់​ពេលនេះ​យើង​មានកូន និង​ចៅ​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ចងចាំ​ជានិច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏​លំបាក​បំផុត​របស់ខ្ញុំ​និង​ភរិយា​ជាទី​ស្រឡាញ់​។ ខ្ញុំ និង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជួបប្រទះ​តែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុង​ឆ្នាំ​សកល​ថ្មី ២០២១ កុំបី​ខាន​ឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×