Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​មួយគ្រឿង បើក​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ​៖ រថយន្ត​ព្រូស​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន មក​បុក​និង​ទ្រូង​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែក​តៃកុង​រថយន្ត​វិញ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ី​ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត ព្រូស មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2M 81 59 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​រួច​បម្រុង​បន្ត​បើក​ទៅមុខ តែ​ដោយ​សភាព​កង់​រថយន្ត​ខ្ទេច​ពី​ចំហៀង​ខាងមុខ ក៏​ទើរ​នៅជាប់​ត្រឹមនឹង​។ ហើយ​សំណាងល្អ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​ប៉ះពារ​ទៅលើ​នាក់​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​បាក់​ទ្រូងផ្លូវ​អស់​មួយ​កង់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​
​រួច​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×