Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សា​រមូល​ប​ត្រ​កម្ពុជា ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ នឹង​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ជិត ៦០០​លាន​រៀល​

spot_img

​ភ្នំពេញ​៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បានចាប់ផ្តើម​ថ្ងៃ​ជួញដូរ​ដំបូង​ក្នុង​ឆ្នាំ​ថ្មី​នេះ​(​ថ្ងៃទី​៤​មករា​ឆ្នាំ​២០២០) ជាមួយនឹង​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់ ដែលមាន​ចំនួន​រហូតដល់​ទៅ ៥៧១,២០​លាន​រៀល​។​
​ក្នុងនោះ​ភាគហ៊ុន អេស៊ីលីដា (ABC) មាន​ចំណែក​ដល់​ទៅ​៦៩%​។ ផ្ទុយទៅវិញ ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​. បាន​ធ្លាក់ចុះ​ជាង​១% មក​បិទ​ត្រឹម​៦៤០,៦៦ ពិន្ទុ ប៉ុណ្ណោះ​។

​ការធ្លាក់ចុះ​ជាង​៧​ពិន្ទុ ក្នុងថ្ងៃនេះ បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ថ្លៃ​ភាគហ៊ុន អេស៊ីលីដា (ABC) និង កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) ដែល​បាន​បិទ​ត្រឹម​១៦.៨៨០​រៀល និង​១៤,០០០​រៀល​។ ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​បួន​ទៀត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ហ្គ្រេ​ន​ធ្វី​ន (GTI) និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង ផេស​ថិ​ក (PEPC) បាន​បន្ត​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៦.១០០​រៀល ៣.២០០​រៀល ១១.៧០០​រៀល និង​២.៩០០​រៀល រៀង​គ្នា​។ ប៉ុន្តែ​មានតែ​ភាគហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) តែមួយគត់​ដែល​បាន​កើន​ដល់ ១.២០០​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×