Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ក្នុងស្រុក​សរុប របស់​សិង្ហ​បុរី​បាន​ធ្លាក់ចុះ ៥,៨ ភាគរយ​នៅ​ឆ្នាំ ២០២០

spot_img

​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា ផ្អែកលើ​ការប៉ាន់ស្មាន​ជាមុន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ទាំងមូល​សម្រាប់​ឆ្នាំ ២០២០ បាន​ធ្លាក់ចុះ ៥,៨ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង​កំណើន ០.៧ ភាគរយ​នៅ​ឆ្នាំ ២០១៩ ។​

​សម្រាប់​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២០ សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់ចុះ ៣,៨ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែលជា​ការប្រសើរ​ឡើង​ពី​ការធ្លាក់ចុះ ៥,៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី​បី​។ នៅលើ​មូលដ្ឋាន​ដែល​ត្រូវបាន​កែតម្រូវ​តាម​រដូវ​កាល​នៃ​ត្រីមាស សេដ្ឋកិច្ច​បាន​កើនឡើង ២,១ ភាគរយ​បន្ទាប់ពី​មាន​កំណើន ៩,៥ ភាគរយ​នៅក្នុង​ត្រីមាស​ទី ៣ ។​

​នៅក្នុង​ការបែងចែក​តា​ម​វិស័យ​, វិស័យ​ផលិតកម្ម​របស់​ប្រទេស​សិង្ហ​បុរី​បាន​កើនឡើង ៧,១ ភាគរយ​នៅក្នុង​ឆ្នាំ ២០២០​។ វា​បាន​កើនឡើង ៩,៥ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​បាន​ធ្លាក់ចុះ ២,៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី ៤ ។
​ក្រសួង​បានបញ្ជាក់​ពី​កំណើន​ប្រចាំឆ្នាំ​ពី​វិស័យនេះ​ទៅនឹង​ការពង្រីក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ផលិតកម្ម ផ្នែក​កម្មន្តសាល​បាយ​អូ​មេ​ឌី​ខ​ល (Biomedical) និង​ក្រុម​វិស្វកម្ម​អេឡិចត្រូនិក​ដែលមាន​ភាពជាក់លាក់​និង ចង្កោម​ផលិតកម្ម​ទូទៅ​។​

​វិស័យ​សំណង់​បាន​ធ្លាក់ចុះ ៣៣,៧ ភាគរយ​ក្នុង​ឆ្នាំ ២០២០​។ វា​បាន​ធ្លាក់ចុះ ២៨,៥ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប៉ុន្តែ​បាន​កើនឡើង ៣៤,៤ ភាគរយ​នៅក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំមុន​។ ឧស្សាហកម្ម​ផលិត​សេវាកម្ម​របស់​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់ចុះ ៧,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២០​។ សម្រាប់​ត្រីមាស​ទី ៤ ឧស្សាហកម្ម​ផលិត​សេវាកម្ម​បាន​ធ្លាក់ចុះ ៦,៨ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​បាន​កើនឡើង ២,៤ ភាគរយ​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​។​

​យោងតាម​ក្រសួង​បានឱ្យដឹងថា តួលេខ​ប៉ាន់ស្មាន​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ត្រូវបាន​ចេញផ្សាយ កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​គណនា​យ៉ាងច្រើន​ពី​ទិន្នន័យ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២០ ។

​តួលេខ​ទាំងនេះ​ត្រូវបាន​បម្រុង​ទុកជា​ការចង្អុលបង្ហាញ​ដំបូង​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ទី ១ និង​អាច​មានការ​ពិនិត្យឡើងវិញ​នៅពេល​មាន​ទិន្នន័យ​កាន់តែ​ទូលំទូលាយ​។ ក្រសួង​បាន​និយាយថា​ខ្លួន​នឹង​ចេញផ្សាយ​ការប៉ាន់ស្មាន GDP បឋម​សម្រាប់​ត្រីមាស​ទី ៤ និង​ទាំងមូល​នៅ​ឆ្នាំ ២០២០ ក្នុង​ខែកុម្ភៈ​នេះ​៕
​ប្រភព​៖ Xinhau
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×