Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​ជឿជាក់ថា ខ្លួន​នឹង​ទ្រទ្រង់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២១

spot_img

​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្ថិតិ​ជាតិ​កំពូល​ម្នាក់​របស់​ប្រទេស​ចិន បាន​និយាយថា​ប្រទេស​ចិន​មាន​ទំនុកចិត្ត​ថា ខ្លួន​នឹង​រក្សាបាន​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់ខ្លួន និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថេរភាព​នៅ​ឆ្នាំនេះ​។​

​លោក នី​ង ហ្សី ហេ (Ning Jizhe) អនុប្រធាន​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​និង​កំណែទម្រង់​ជាតិ​បាន​ប្រាប់​សារព័ត៌មាន​ស៊ីន​ហួ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា ប្រទេស​ចិន​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​សំខាន់​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​។​
​លោក នី​ង ប្រធានការិយាល័យ​ស្ថិតិ​ជាតិ​បាន​មានប្រសាសន៍ថា​ដើម្បី​ជំរុញ​គំរូ​អភិវឌ្ឍន៍​ថ្មី កិច្ចខិតខំ​ប្រឹងប្រែង​នឹងត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់ តាមរយៈ​ការងារ​នៅក្នុង​តំបន់ ដែល​រួមមាន ការច្នៃប្រឌិត បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ខ្សែសង្វាក់​ផលិតកម្ម និង​សង្វាក់​ផ្គត់ផ្គង់​និង​សន្តិសុខ គ្រាប់​ធញ្ញជាតិ​។​

​លោក​បាន​និយាយថា​នៅ​ឆ្នាំ ២០២១ ប្រទេស​ចិន​នឹង​លើកកម្ពស់​ការគ្រប់គ្រង​ផ្នែក​តម្រូវការ​និង​ពង្រីក​តម្រូវការ​ក្នុងស្រុក​បន្ថែមទៀត ដោយ​ទាញយក​សក្តានុពល​នៃ​គំរូ​ការប្រើប្រាស់​ថ្មី បង្កើន​ការវិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព និង​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ដូចជា​ការសម្របសម្រួល​តំបន់​និង​ការធ្វើ​នគរូបនីយកម្ម​ផ្តោតលើ​ប្រជាជន​។​

​លោក​នី​ង បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​និង​ការបើកចំហ​របស់​ប្រទេស​ចិន​ជំរុញ​ការអភិវឌ្ឍ​បៃតង​និង​ធានា​នូវ​សុខុមាលភាព​របស់​ប្រជាជន​។ ទោះយ៉ាងណា​ក៏ដោយ​លោក​បានកត់សម្គាល់​ពី​បញ្ហា​ប្រឈម​នាពេលខាងមុខ ដូចជា​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​របស់​ពិភពលោក ភាពមិនច្បាស់លាស់​នៃ​បរិយាកាស​ខាងក្រៅ​សម្ពាធ​ពី​ការគ្រប់គ្រង​វី​រុ​រសនៅ​ក្រៅប្រទេស​ក៏ដូចជា​ភាពផ្ទុយ​គ្នា​នៃ​រចនាសម្ព័ន្ធ​នៅក្នុង​សេដ្ឋកិច្ច​ក្នុងស្រុក​។​
​ដើម្បី​រក្សា​នូវ​ការគាំទ្រ​ចាំបាច់​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​រក្សា​គោលនយោបាយ​ម៉ាក្រូ​របស់ខ្លួន​ឱ្យ​ស្ថិតស្ថេរ​ស្ថិរភាព​និង​និរន្តរភាព​នៅ​ឆ្នាំ ២០២១ ដោយ​សន្យាថា​នឹងធ្វើ​ឱ្យ​គោលនយោបាយ​ម៉ាក្រូ​កាន់​តែមាន​គោលដៅ​និង​សម្របសម្រួល​។​

​យោងតាម​សន្និសីទ​ការងារ​សេដ្ឋកិច្ច​ថ្នាក់កណ្តាល​ប្រចាំឆ្នាំ​បាន​ឲ្យ​ដឹងថា​ប្រទេស​ចិន​នឹង​ធ្វើការ​ដើម្បី​ធានាថា​សេដ្ឋកិច្ច​របស់ខ្លួន​ដំណើរការ​ក្នុង​ជួរ​សមស្រប​ហើយនឹង​បន្ត​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​សកម្ម​និង​គោលនយោបាយ​រូបិយវត្ថុ​ប្រុងប្រយ័ត្ន​នៅ​ឆ្នាំ ២០២១ ។​
​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន​បាន​កើនឡើង ៤,៩ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ ដែល​កើនឡើង​ពី​កំណើន ៣,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី ២ និង​ធ្លាក់ចុះ ៦,៨ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​៕
ប្រភព​៖Xinhau
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×