Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ស្តែងៗ​! សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញតាម​ចាប់ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សាហាវ ក្របួច​បាន​ម្នាក់ ឃើញ​ហើយ​មិន​សរសើរ​មិនបាន​!

spot_img

​ភ្នំពេញ​៖ នេះ​ជា​វីដេអូ​ដ៏​សាហាវ និង​គួរ​ឲ្យ​សរសើរ​ជាខ្លាំង ចំពោះ​កម្លាំង​អន្តរាគមន៍​ពិសេស របស់​អធិការដ្ឋាន​ខណ្ឌមានជ័យ ដែល​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ចាប់​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់​បំបែក​សោក​ម៉ូតូ​ឌ្រី​ម​សង់​១​គ្រឿង របស់​ប្រជាពលរដ្ឋ​បានសម្រេច​។

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ នៅ​ចំណុច​មុខ​ក្រុមហ៊ុន វ៉ា​យ​នែ​ត​ជ្រ​ល សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោង​តាមរយៈ​វីដេអូ​ជាក់ស្តែង និង​ក៏​ដូច​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​កម្លាំង​អន្តរាគមន៍ កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​បានឃើញ​ម្ចាស់​ម៉ូតូ និង​ក៏​ដូច​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ ចោរៗ ភ្លាមៗ​នោះ​កម្លាំង​អន្តរាគមន៍ ក៏បាន​ប្រដេញ​តាម​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង យ៉ាង​ប្រកៀក​ប្រកិត រហូត​ចូលដល់​ក្នុង​ផ្សារ​ពោធិញាណ (​ភូមិ​ប្ញ​ស្សី​) ជនសង្ស័យ​ម្នាក់​បាន​ជិះ​បុក​ម៉ូតូ​ប្រជាពលរដ្ឋ​ដួល ហើយ​ព្យាយាម​គេចខ្លួន​រត់ចោល​ម៉ូតូ ប៉ុន្តែ​រត់​មិន​រួច ត្រូវ​ប្រជាពលរដ្ឋនៅក្នុង​ផ្សារ​ជួយ​ចាប់បាន​ម្នាក់​។​

​ចំណែក​បក្ខពួក​ម្នាក់ទៀត ដែល​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1FN-5732 បាន​ជិះ​រត់គេចខ្លួន​ចេញ​តាម​ច្រក​ក្ខោ​ង​ទ្វារ​វត្ត​ពោធិញាណ រួច​បត់​ឆ្ពោះទៅ​ផ្លូវ​ស្ពានដែក តែ​បាត់ស្រមោល​នៅ​ម្តុំ​កា​រ៉ា​ស់​សាំង​ភូមិ​ប្ញ​ស្សី ដោយសារតែ​នៅតាម​ផ្លូវ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ខ្វែងខ្វាត់​ច្រើន ជាហេតុ​ធ្វើ​ឲ្យ​កម្លាំង​អន្តរាគមន៍​ពិបាក​ក្នុងការ​ប្រដេញ​តាម​។​

​តែ​ទោះយ៉ាងណា ប្រជាពលរដ្ឋ​ពិតជា​សម្តែង​នូវ​ការកោតសរសើរ​ខ្លាំងណាស់ ចំពោះ​កម្លាំង​អន្តរាគមន៍ ដែល​បាន​ព្យាយាម​ប្រដេញ​តាម​ចាប់ចោរ ដោយ​ពុំ​គិតពី​គ្រោះថ្នាក់​ខ្លួនឯង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×