Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​រំលោភ និង​ចាក់​សម្លាប់​នារី​វ័យ​ជំទង់​ម្នាក់ ក្នុង​បន្ទប់​ជួល​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ចាប់ខ្លួនបាន​ហើយ​

spot_img

​កណ្ដាល​៖ ជនសង្ស័យ​ម្នាក់ ដែល​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម លើ​នារី​វ័យ​ជំទង់​ម្នាក់​នៅក្នុង​បន្ទប់​ជួល នា​យប់​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន និង​បាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​សួរនាំ​។​

​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ផេង បញ្ញា អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ មាន​ទីលំនៅ​បច្ចុប្បន្ន​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណីនេះ​សា​កព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​ពុំទាន់​អាច​ជម្រាបជូន​ឈ្មោះ​បាន​នៅឡើយ​ទេ​។ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​ប្រាប់​បណ្តាញ​ព័ត៌មាន CEN ថា ជនសង្ស័យ​រូប​បាន​ចាប់រំលោភ​ជនរងគ្រោះ ហើយ​ខឹង​ជនរងគ្រោះ​ប្រាប់​ឪពុកម្តាយ រួច​ក៏​ចាប់​ហើយ​ចាក់​សម្លាប់ចោល​តែម្តង​។

ដើមឆ្នាំ​២០២១​នេះ ខេត្តកណ្ដាល​កើតឡើង​ករណី​ព្រហ្មទណ្ឌ​ច្រើន​ករណី​ច្រើនណាស់​ដូចជា​ករណី​បាញ់បោះ​សេរី ករណី​យក​កាំភ្លើង​វាយ​ក្បាល​បុគ្គលិក​ខ្លួន ករណី​បាញ់រះ​គំរាម​សម្ថ​កិច្ច ករណី​ផ្សេងៗ​ទៀត ខណៈ​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​តាម​ប្រ​ម៉ាញ់ បង្ក្រាបបាន​គ្រប់មុខ​សញ្ញា​ទាំងអស់​៕​រក្សា​សិទ្ធិ​ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×