Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស៦នាក់ ដួលសន្លប់ នៅសាលាអនុវិទ្យាល័យសន្តិភាព ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

spot_img

ប៉ៃលិន ៖ មានក្មេងសិស្សសាលា៦នាក់ ដួលសន្លប់ទន់ដៃទន់ជើង នៅចំណុចសាលារៀនអនុវិទ្យាល័យសន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។

អនុសេនីយ៍ឯក វ៉ន វាសនា មន្ត្រីនគរបាលខេត្តប៉ៃលិនអោយដឹងថា ៖ យុវសិស្សទី០១ ឈ្មោះ ឌឿម ស្រីដែន អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី ៧ B , យុវសិស្សទី ០២ ឈ្មោះ ង៉ែត ស្រីពៅ អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី ៧ B , យុវសិស្សទី០៣ ឈ្មោះ ស៊ុយ សៀកម៉ី អាយុ 11ឆ្នាំ រៀនថ្នាក់ទី ៧ B, យុវសិស្សទី០៤ ឈ្មោះ អូង ធីណា អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៧ B, យុវសិស្សទី០៥ ឈ្មោះ ភី ចាន់ផល អាយុ ១២ឆ្នាំ រៀនថ្នាក់ទី ៧ A និងយុវសិស្សទី០៦ ឈ្មោះ ដេម សៀកម៉ី អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី ៧ A ។

បើតាមការ សាកសួរពីយុវសិស្សទី០១ បានប្រាប់ថា ៖ រូបគេបានឈឺមកពីផ្ទះមិនសូវស្រួលខ្លួនដល់ពេលមកដល់សាលារៀនធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើង ។ ដោយឡែកចំពោះយុវសិស្សទាំង ៥នាក់ ផ្សេងទៀតដែលបានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើងដូចគ្នានេះ បានប្រាប់ថា ពួកគេបានចូលទៅបណ្ណាល័យ ហើយ​បានចេញទៅរត់លេងក្បែរតុដែលទើបនិងបាញ់ថ្នាំថ្មីៗដែលមានធំក្លិនថ្នាំ មួយសន្ទុះក្រោយមកពួកគេទាំង ០៥នាក់ នោះ ក៏បានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើង ។

គួរបញ្ជាក់ផងដែរ ពួកគេទាំង ០៦នាក់ នេះសុទ្ធតែធ្លាប់បានកើតអាការៈនេះ ២-ដងរួចមកហើយ៕ ដោយ ៖ ប.ជ័យ

spot_img
×