Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦៤​នាក់ មកពី​១៧​ក្លឹប ចូលរួម​ប្រជែង​ជើងឯក​ថ្នាក់ជាតិ កីឡា​អុកចត្រង្គ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) បាន​ឲ្យ​ដឹងថា កីឡាករ​ចំនួន​៦៤​នាក់ មកពី​១៧​ក្លឹប​ពី​រាជធានី​ខេត្ត​នានា បាន​ចូលរួម​ប្រកួតប្រជែង​ជើងឯក នៅក្នុង​ការប្រកួត​កីឡា​អុកចត្រង្គ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដោយ​បើក​ការប្រកួត​នៅ​ព្រឹក​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ នៅ​ក្លឹប​សេះ​ខៀវ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​ឲ្យ​ដឹងថា កីឡាករ​ដែល​ចូលរួម​ចំនួន​៦៤​នាក់​នេះ មកពី​ក្លឹប​ចំនួន​១៧ ដោយ​៧​ក្លឹប​មកពី​ខេត្ត​ចំនួន​៧ និង​១០​ក្លឹប​ទៀត​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​ទទួលបាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​គម្រោង​ថវិកា​៣​មុខសញ្ញា គឺ​រដ្ឋបាល ២០% ការបណ្តុះបណ្តាល ៣៥% និង​ការប្រកួត ៤៥%​។ សហព័ន្ធ​បាន​ចាត់ទុកថា ការប្រកួត​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ពង្រឹង និង​លើកស្ទួយ​វិស័យ​កីឡា​អុកចត្រង្គ ដែលជា​កេរ្តិ៍មរតក​ដូនតា​ខ្មែរ ដើម្បី​បន្ត​ការអភិរក្ស និង​អភិវឌ្ឍ​ប្រភេទ​កីឡា​ប្រពៃណី​វប្បធម៌​ជាតិ​មួយ​នេះ​ទាំង​ថ្នាក់ជាតិ ក៏ដូចជា​អន្តរជាតិ ជាពិសេស​គឺ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​លោក ឃាង ពី​វ អនុប្រធាន​ស​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​លើកឡើងថា នេះ​ជា​លើក​ទី​៣ ដែល​សហព័ន្ធ​បានរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ឡើង នៅក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធាន​កីឡាករ នៅតាម​ក្លឹប​ទាំង​១៨ ដែលជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ ដើម្បី​បង្កើន​សមត្ថភាព​ដល់​កីឡាករ កីឡាការិនី​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ ជាមួយគ្នានេះដែរ លោក​អនុប្រធាន​រូបនេះ​បានលើកឡើង​នូវ​វឌ្ឍនភាព​ការងារ ដែល​សម្រេច​បានជា​ផ្លែផ្កា​ជា​បន្តបន្ទាប់​ចាប់តាំងពី​សហព័ន្ធ​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូ​វា​ការ​ក្នុង​ឆ្នាំ​២០១៧ មក​រហូតដល់​បច្ចុប្បន្ន​។
​ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ប្រភេទ​កីឡា​អុកចត្រង្គ ត្រូវបាន​ជ្រើសរើស​ប​ញ្ជូ​ល​ជា​វិញ្ញាសា​ប្រកួត នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង ក្នុងឋានៈ​ជា​ស្ថា​បិ​ក​នៃ​តំបន់​មួយ​នេះ​។ ដូច្នេះហើយ ដើម្បី​ដើរ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ សហព័ន្ធ​កំពុងតែ​ខិតខំ​ផ្សព្វផ្សាយ និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី ដើម្បី​ប្រជែង​មេដាយមាស​ជូន​ជាតិ ក៏ដូចជា​បង្ហាញជូន​ដល់​ពិភពលោក​ផងដែរ​។​

​លោក​អនុប្រធាន​បន្ថែមថា ដើម្បី​ឲ្យ​ទទួលបាន​ជ័យជម្នះ សហព័ន្ធ​កំពុង​ខិតខំ​ផលិត​ធនធាន​កីឡាករ កីឡាការិនី​តាមរយៈ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​រៀងរាល់ឆ្នាំ និង​មានការ​ចូលរួម​យ៉ាងសំខាន់​ពី​កីឡាករ​ខ្លាំងៗ មានការ​ប្រយុទ្ធ លើ​ក្តារអុក​ជាក់ស្តែង ទេពកោសល្យ វិធីសាស្ត្រ​លេងអុក​ចត្រង្គ រួមទាំង​ក្បួន​យុទ្ធសាស្ត្រ​ដទៃទៀត​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×