Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​១១​នាក់ ត្រូវបាន​ចោទប្រកាន់​រំលោភ និង​មនុស្សឃាត ក្នុងករណី​ស្លាប់​របស់​នារី​បម្រើ​លើ​យន្តហោះ​ម្នាក់ នៅក្នុង​សណ្ឋាគារ​

spot_img

​កាលពីពេល​ថ្មីៗ​នេះ រឿងរ៉ាវ​នៃ​ការស្លាប់​របស់​នារី​អាកាសចរណ៍​ម្នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​កំពុង​ផ្ទុះ​ពេញ​បណ្តាញ​សង្គម ក្រោយ​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ថា នាង​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​នៅ​ខាងក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ម៉ា​កា​ទី ហើយ​ការស្លាប់​របស់​នាង​គឺ​ករណី​រំលោភ​បូក​តែម្តង​។​

​យោងតាម coconuts បាន​ឲ្យ​ដឹងថា នារី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ នាង Christine Dacera អាយុ ២៣ ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្នុង​អាង​ងូតទឹក​សណ្ឋាគារ Makati បន្ទាប់ពី​នាង​បាន​ចំណាយពេល​ពេញ​មួយ​យប់​ដើរលេង​ជាមួយ​មិត្ត​រួមការ​ងារ និង​អ្នក​ស្គាល់គ្នា​។ នាង​ត្រូវបាន​គេ​នាំយកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព Makati ប៉ុន្តែ ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​នៅពេល​មកដល់​មន្ទីរពេទ្យ​។ អាជ្ញាធរ​បាន​និយាយថា រាងកាយ​របស់​នាង​មាន​ស្នាមរបួស​ដាច់ និង​មាន​ឈាម ហើយ​មាន​សញ្ញា​បង្ហាញថា​នាង​ត្រូវបាន​គេ​រំលោភ​ផ្លូវភេទ​។​

​លោក​វរសេនីយ៍ឯក Harold Depositar អធិការ​ប៉ូលីស​ម៉ា​កា​ទី បាន​ប្រាប់​កាសែត The Philippine Daily Inquirer ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ករណី​ចាប់រំលោភ​ជា​បណ្តោះអាសន្ន ព្រោះ​ពួកគេ​មិនទាន់​ទទួលបាន​លទ្ធផល នៃ​ការធ្វើ​កោសល្យវិច័យ​ឲ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​។ តែ​យ៉ាងណា លោក Despositar បាន​ទទូចថា ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​គឺមាន​មូលដ្ឋាន​មួយ ព្រោះថា Christine ត្រូវបាន​ពិនិត្យឃើញ​មាន “​ទឹកកាម​នៅក្នុង​ប្រដាប់ភេទ​របស់​នាង​”​។​

​គិត​ត្រឹម​ថ្ងៃនេះ មានតែ​ជនសង្ស័យ ៣ នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងនោះ​មាន​៖ ទី​១-​ឈ្មោះ John Pascual dela Serna III អាយុ ២៧ ឆ្នាំ ទី​២-​ឈ្មោះ Rommel Daluro Galido អាយុ ២៩ ឆ្នាំ និង​ទី​៣-​ឈ្មោះ John Paul Reyes Halili អាយុ ២៥ ឆ្នាំ​។ ដោយឡែក ជនសង្ស័យ ៨ នាក់ ទៀត ប៉ូលីស​ម៉ា​កា​ទី​មិនទាន់​រក​នៅឡើយ​ទេ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​ព័ត៌មាន 24 Oras អ្នកស្រី Sharon Dacera ម្តាយ​របស់​ជនរងគ្រោះ​បាន​និយាយថា អ្នកស្រី​បានអនុញ្ញាត​ឱ្យ​គ្រីស្ទី​ន​ទៅ​ពិធីជប់លៀង ព្រោះ​អ្នកស្រី​ទុកចិត្ត​មិត្ត​រួមការ​ងារ​របស់​នាង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×