Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនសង្ស័យ​បាន​សារភាពថា ធ្លាប់​ចាប់រំលោភ​ជនរងគ្រោះ ហើយ​ថ្ងៃកើតហេតុ​ចង់​រំលោភ​ម្តងទៀត តែ​នាង​មិន​ព្រម ទើប​ចាក់​សម្លាប់​

spot_img

​កណ្តាល​៖ ករណី​ឃាតកម្ម​នៅក្នុង​ក្រុង​តាខ្មៅ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ធ្លាប់​ចាប់រំលោភ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​មានបំណង​ចង់​ប្រាប់​ដល់​ម្តាយ​ឱ្យបាន​ដឹង និង​ថ្ងៃកើតហេតុ​ចង់​រំលោភ​ម្តងទៀត តែ​ជនរងគ្រោះ​មិន​ព្រម​ទើប​ចាក់​សម្លាប់​តែម្តង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ក្នុងករណី (​ឃាតកម្ម​) កើតហេតុ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក នៅ​ចំណុច បន្ទប់​ជួល​លេខ​៨​ជនរងគ្រោះ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទូច សុជាតិ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​៖​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក កាំបិត​ចុង​ស្រួច ដង​ជ័រ​ពណ៌​ខ្មៅ ចំនួន​មួយ​។​

​នគរបាល​ខេត្តកណ្តាល បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​មាន​ឪពុកម្តាយ និង​ប្អូនប្រុស បាននាំគ្នា​ចេញទៅ​ធ្វើការ​អស់ នៅសល់តែ​ជនរងគ្រោះ និង​ប្អូនប្រុស​ម្នាក់​ឈ្មោះ ផេង រិ​ន​ណា​រ៉ុង អាយុ​១០​ឆ្នាំ នៅ​បន្ទប់​ជួល​។
​បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រើ​ប្អូនប្រុស​ឱ្យ​ជិះ​កង់​ទៅ​ទិញ បាយ​ស្រូប​យកមក​ហូប​ទាំងអស់គ្នា​។ នៅពេល​ទិញ​បាយ​រួចហើយ ប្អូនប្រុស​ក៏​យក​បាយ​មកឱ្យ​ជនរងគ្រោះ​វិញ ក៏​ឃើញ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់​ជាមួយ​ជនសង្ស័យ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ប្អូន​ថា​កុំអាល​ទាន់​ចូល ចំណែក​ជនសង្ស័យ ក៏បាន​ប្រើ​ប្អូន​ជនរងគ្រោះ​ឱ្យទៅ​ទិញ​បារី​សេក​ចំនួន​៥០០​រៀល ។ ក្រោយពេល​ទិញ​បារី​រួចហើយ ប្អូនប្រុស​ជនរងគ្រោះ​ត្រឡប់មកវិញ​ក៏​ឃើញ​ជនសង្ស័យ​ឈរ​នៅ​ផ្លូវ​ចូល​មុខ​ផ្ទះជួល រួចហើយ​ប្អូន​ជនរងគ្រោះ​ក៏បាន​ហុច​បារី​ឱ្យ រួច​ក៏​ចូលទៅ​មើល​ក្នុង​បន្ទប់​ក៏​ឃើញ​ជនរងគ្រោះ ដេក​លើ​ឥដ្ឋ​មាន​ឈាម​ពេញ​លើ​ទ្រូង ក៏បាន​ស្រែកហៅ​ជនសង្ស័យ​ឱ្យមក​ជួយ​មើល ហើយ​ជនសង្ស័យ​ក៏បាន​ស្រែកហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​មើល​ទៀត បន្ទាប់មក​ជនសង្ស័យ​ក៏បាន​លើក​បី​សព​យកទៅ​ពេទ្យ​តែម្តង​។​

​តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​ពិតជា​បាន​យក​កាំបិត​ចុង​ស្រួច​ដង​ជ័រ ពណ៌​ខ្មៅ ចាក់​សម្លាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​លើ​ដើមទ្រូង និង​ពោះ​បណ្តា​យ​ឱ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ប្រាកដ​មែន​។ ដោយសារតែ​ខ្លួន​ធ្លាប់​ចាប់រំលោភ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​មានបំណង​ចង់​ប្រាប់​ដល់​ម្តាយ​ឱ្យបាន​ដឹង និង​ថ្ងៃកើតហេតុ​ចង់​រំលោភ​ម្តងទៀត តែ​ជនរងគ្រោះ​មិន​ព្រម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×