Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាតករ​បាញ់សម្លាប់​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត រត់គេចខ្លួន​ទៅដល់​ខេត្តរតនគិរី បំ​បុក​បា​រ៉ា​ស រត់​ចូល​ព្រៃ ទុក​ប្រពន្ធ​និង​កូន​នៅក្នុង​រថយន្ត​,​កម្លាំងចម្រុះ​ឆែកឆេរ​ផ្ទះ​របស់​ខ្មាន់កាំភ្លើង នៅ​កំបូល មិនឃើញ​អ្វី​សោះ

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ខណ្ឌ​កំបូល និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំបូល ក្រោម​ការសម្របសម្រួល​ពី​លោក​គុជ គឹម​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទះមួយ​កន្លែង​លេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ដែលជា​កម្មសិទ្ធិ​របស់​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​នគរបាល​ខណ្ឌ​កំបូល បាន​ឲ្យ​ដឹងថា ក្រោយពេល​ធ្វើការ​ពិនិត្យ​ជាក់ស្តែង គឺ​ផ្ទះ​របស់​ជនសង្ស័យ​នេះ បាន​ចាក់សោរ​ទុកចោល​គ្មាន​មនុស្ស​នៅឡើយ ហើយក៏​ឆែក​មិនឃើញ​អ្វី​ដែរ ទើប​ពេលនោះ​គណៈកម្មការ​ចម្រុះ បានសម្រេច​ឃ្លុំបេ​ចាក់សោ​ផ្ទះ​ទុក រួច​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃ្លាំមើល​បន្តទៀត ។​

​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្តរតនគិរី​ឯណោះ​វិញ កំពុង​ឡោមព័ទ្ធ​ឃាតករ ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​រត់គេចខ្លួន​មកដល់ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ សមត្ថកិច្ច​បាន​បានដាក់​បា​រ៉ា​ស់​តាមផ្លូវ ដើម្បី​ស្ទាក់ចាប់​ឃាតករ ប៉ុន្តែ​ឃាតករ​បាន​បើករថយន្ត​បុក​បា​រ៉ា​ស​សមត្ថកិច្ច នៅ​ស្រុក​កោះ​ញែក បើក​រត់​ប្រមាណ​១​គីឡូម៉ែត្រ ឈប់​ចុះ​គេចខ្លួន ពួន​នៅក្នុង​ព្រៃ ទុក​ប្រពន្ធ​និង​កូន នៅក្នុង​រថយន្ត​។

​ប្រភពពី​សមត្ថកិច្ច​នៅ​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ឃាតករ​បាន​ជិះ​រថយន្ត​ដឹក​ដូង​មួយគ្រឿង មក​ចូល​ស្រុក​លំផាត់ តាមផ្លូវ​លំ​មួយ​ខ្សែ​ឆ្ពោះ​ស្រុក​បរ​កែវ ប៉ុន្តែ​ឃាតករ​បានដឹងខ្លួន​មុន ហើយ​បាន​លោត​ចុះ​នៅ​ពាក់​កណ្តាលផ្លូវ ត្រង់ចំណុច​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ ប៉ុន្តែ​ឥឡូវ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ឃាតករ​។

​ទោះយ៉ាងណា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​២​នាក់​។

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sou Vendredy នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា យើងខ្ញុំ​ទាំង​គ្នា​ជា​នាយទាហាន នាយទាហានរង ពលទាហាន ក្នុង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស សុំ​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​សារព័ត៌មាន​មួយចំនួន ដែល​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Fb ថា​បុគ្គល​រូបនេះ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី នៅក្នុង​អង្គភាព​យើង ។ ហើយ​ពួកយើងខ្ញុំ​ទាំងអស់គ្នា ពុំដែល​ស្គាល់​បុគ្គល​ដូច​រូបនេះ​ទេ ។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ព័ត៌មាន​ករណី​បាញ់សម្លាប់​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ក្នុងករណី​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​បញ្ជា​កម្លាំង​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន ឃាតករ និង​បក្សពួក ដែល​បាន​បាញ់សម្លាប់​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ក្នុងករណី​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​បន្ទាប់ពី​ជំនាញ​ធ្វើ​ការសហការ​ស្រាវជ្រាវ បានធ្វើ​ការកំណត់​មុខសញ្ញា និង​បានធ្វើការ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ កែ ចាន់​មាន កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។
​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ជំនាញ​បាន​កំពុងតែធ្វើការ​សហការ​គ្នា​ក្នុងការ​តាម​ចាប់ខ្លួន​ឃាតករ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×