Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​ចេញមុខ​អះអាងថា ឃាតករ​ដែល​បាញ់សម្លាប់​មន្ត្រីនគរបាល ពុំមែន​ជា​យោធិន​នៅក្នុង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នោះទេ

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សព្វផ្សាយ​ថា​ឃាតករ​ដែល​បាញ់សម្លាប់​ម​ន្ត្រី​នគរបាល “​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​អង្គភាព​ឆត្រយោង​ពិសេស​៩១១​មក​នោះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស បានចេញ​លិខិត​បដិសេធ នៅ​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ដោយ​ប្រកាស​បដិសេធ និង​បញ្ជាក់ថា ឃាតករ​ដែល​បាន​បាញ់សម្លាប់​មន្ត្រីនគរបាល ក្នុង​បញ្ហា​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ពុំមែន​ជា​យោធិន នៅក្នុង​បញ្ជាការដ្ឋាន​ទ័ព​សេស (​អតីត​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ) នោះទេ​។​

​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស​បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​ចេះតែ​ស៊ែរ​បន្ត​គ្នា និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ថា​ជនល្មើស​រូបនោះ ជា​យោធិន​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​កងទ័ព​ពិសេស​។ ហេតុនេះ បញ្ជាការដ្ឋាន​កងទ័ព​ពិសេស សូម​ឲ្យ​ម្ចាស់ Facebook ទាំងនោះ កែតម្រូវ​ព័ត៌មាន​នោះ​ជាថ្មី​ឡើងវិញ ហើយ​រង់ចាំ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស បាន​ព្រមាន​ថា បើសិនជា​នៅតែមាន​ម្ចាស់ Facebook ណា​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​គ្មាន​ប្រភព​ជាក់លាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​យើងខ្ញុំ យើងខ្ញុំ​ទាំងអស់គ្នា ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ទូទាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស សូម​ប្តឹង​ដល់​ក្រសួង​មាន​សមត្ថកិច្ច ពិសេស​សមត្ថកិច្ច​ផ្នែក​ព័ត៌មានវិទ្យា វែកមុខ​រក​ម្ចាស់​គណនី Facebook នោះ យកមក​ផ្តន្ទាទោស ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា គិត​មកដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​នេះ កម្លាំងប្រដាប់អាវុធ​ចម្រុះ​ស្ថាប័ន កំពុង​ពួតដៃគ្នា​ដើម្បី​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាញ់ប្រហារ​នាយរ​ង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ស្លាប់​ថ្លុកឈាម ព្រោះតែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​បើតាម​សេចក្ដីរាយការណ៍ ក្រោយ​បើក​រថយន្ដបុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច ខ្មាន់កាំភ្លើង​បាន​បន្ដ​បើករថយន្ដ​គេចខ្លួន លុះ​បើក​បាន​ប្រមាណ​១​គីឡូម៉ែត្រ ខ្មាន់កាំភ្លើង​បាន​ចុះ​ពីលើ​រថយន្ដ ហើយ​រត់គេច​ដោយ​ថ្មើរជើង​ចូលក្នុង​ព្រៃ​ជ្រៅ ដោយ​បន្សល់ទុក​ប្រពន្ធ និង​កូន​។ ពេលនោះ​ប្រពន្ធ និង​កូនតូច​របស់​ខ្មាន់កាំភ្លើង ក៏ត្រូវ​សមត្ថកិច្ច​នាំខ្លួន​មក​សួរនាំ​ផងដែរ​។​

​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​នេះ ខ្មាន់កាំភ្លើង​បាន​បន្ដ​រត់គេចខ្លួន​ដល់​ស្រុក​លំផាត់ ខេត្តរតនគិរី ខណៈ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​។​

​គួរ​ជម្រាប​ថា នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏​ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​ដែលជា​បក្ខពួក​របស់​ខ្មាន់កាំភ្លើង ហើយ​ជា​អ្នកបើករថយន្ដ​នៅ​ថ្ងៃ​បង្កហេតុ​។ បក្ខពួក​ខ្មាន់កាំភ្លើង ត្រូវ​ចាប់ខ្លួនបាន​នៅ​ខេត្តបាត់ដំបង ហើយ​បញ្ជូន​ភ្លាមៗ​តាម​រថយន្ដ​មកកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សួរនាំ​។​

​បក្ខពួក​របស់​ខ្មាន់កាំភ្លើង​ម្នាក់នេះ​ឈ្មោះ កែ ចាន់​មាន ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​បើ​កក​រថយន្ត​ខាងលើ​ជូន​ឈ្មោះ រ៉េ​ន ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង​។ ពេលមកដល់​កន្លែង​កើត​ត​ហេតុ ខ្លួន​បាន​បើ​កក​រថយន្តបុក​គូថ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ​។​

​បន្ទាប់មក​ជនរងគ្រោះ បាន​បើ​កក​រថយន្ត​កាក់​រថ​យន្ត​ខ្លួន និង​បាន​យក​អាវុធខ្លី​ភ្ជង់​ខ្លួន ដើម្បី​ឲ្យ​អែប​កៀន ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន​ទៀតផង ទើប​ប​ឈ្មោះ រ៉េ​ន (​ខ្មាន់កាំភ្លើង​) មាន​កំហឹង ហើយ​ប្រាប់​ខ្លួន​ឲ្យ​នៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​ឈ្មោះ រ៉េ​ន ប្រាប់​បាន​ហើយ​។ ពេល​កំពុង​ចរចារ​គ្នា រឿង​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏បាន​ដក​អាវុធខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន​បើ​កក​រថយន្ត​គេច​ពី​កន្លែងកើតហេតុ​តែម្តង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រ៉េត ស៊ី​ណែ​ត មាន​តួនាទី​ជា​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់​ស័ក្ដិ​៤​កន្លះ​។ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ពិនិត្យ​សាកសព​រួចរាល់ សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​។​

​ខ្មាន់កាំភ្លើង​បន្ទាប់ពី​ធ្វើ​សកម្មភាព កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​រួច បាន​រត់គេចខ្លួន​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ជា​បន្ដបន្ទាប់ តាំងពី​រាជធានី​ភ្នំពេញ រហូត​ធ្លាក់​ដល់​ខេត្ត​ភាគ​ឦសាន ដែលជា​ហេតុ​បង្ក​ការលំបាក​ដល់ កម្លាំងប្រដាប់អាវុធ ក្នុងការ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ ដែលជា​មន្ដ្រី​យោធា និង​មាន​អាវុធ​ជាប់​ខ្លួន​ថែម​ទៀតផង​។​

​នៅ​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ ខ្មាន់កាំភ្លើង​បានរ​ត់ដល់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ជិះ​រថយន្ដ​មួយគ្រឿង ក្នុងនោះ​មាន​ទាំង​ប្រពន្ធ និង​កូនតូច​ម្នា​ក់នៅ​ជាមួយ​។ បន្ទាប់ពី​សមត្ថកិច្ច​កំណត់​ទីតាំង​លាក់ខ្លួន របស់​ខ្មាន់កាំភ្លើង​បាន និង​ដាក់​បា​រ៉ា​ស់​នៅលើ​ផ្លូវ ដើម្បី​ស្ទាក់ចាប់ ប៉ុន្ដែ​ខ្មាន់កាំភ្លើង មិន​ព្រម​ប្រគល់​ខ្លួន​នោះទេ ពោល​បាន​បើករថយន្ដ​បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​ថែម​ទៀតផង​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×